អបអរសារទរពិធីបើកការបោះជំរំយុវជនជាសាកលលើកទី៧

គណៈកម្មការអន្តរក្រសួងបានដំណើរការរៀបចំពិធីបើកការបោះជំរំយុវជនជាសាកលលើកទី៧ ក្រោមប្រធានបទ “យុវជនក្នុងបរិបទឌីជីថល” តាមទម្រង់ឌីជីថល ក្នុងគោលបំណងឱ្យយុវជនទទួលបានការអភិវឌ្ឍសមត្ថភាពបន្ថែមលើជំនាញបច្ចេកវិទ្យាព័ត៌មាននិងឌីជីថល ការបង្កើតគំនិតថ្មី ភាពជាអ្នកដឹកនាំ ការភ្ជាប់បណ្តាញទំនាក់ទំនង ក៏ដូចជា ការបណ្តុះស្មារតីសហគ្រិនភាពបែបឌីជីថល និងបំណិនជីវិតក្នុងយុគសម័យរីកចម្រើននៃបច្ចេកវិទ្យា ដើម្បីចាប់យកឱកាសការងារសមរម្យក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០។

សូមជម្រាបថា ការបោះជំរំយុវជនជាសាកលនេះ ជាគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា។ ពិធីបើកនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner