លោក Antonio Conteនិយាយថា ចង់អោយ Tottenham ត្រឡប់មកវិញ គឺជាបញ្ហាប្រឈមដ៏ធំបំផុត ក្នុងអាជីពរបស់គាត់

ANTONIO CONTE និយាយថាការគ្រប់គ្រង Tottenham គឺជាបញ្ហាប្រឈមដ៏ធំបំផុតក្នុងអាជីពរបស់គាត់។គ្រូបង្វឹកសញ្ជាតិអ៊ីតាលីទទូចថា Spurs ត្រូវតែចាប់ផ្តើមម្តងទៀត ខណៈដែលក្រុម មាន់ខ្នាយមាសនៅពេលនេះស្ថិតក្នុងកម្រិតមធ្យម។
អតីតគ្រូបង្វឹក Chelsea បានចូលកាន់តំណែងនៅ Tottenham កាលពីខែមុន ។


មុនការប្រកួតនៅ Premier League យប់នេះ ដែល Spurs នឹងត្រូវបើកទ្វាកីឡដ្ឋានទទួលក្រុម Brentford លោក ANTONIO CONTE បាននិយាយថា “វាគឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ខ្ញុំ សម្រាប់ក្លឹប សម្រាប់កីឡាករ និងសម្រាប់អ្នករាល់គ្នា។ “ក្លឹបក្នុងរយៈពេលចុងក្រោយនេះបានធ្លាក់ចុះ។ “ប្រសិនបើខ្ញុំប្រៀបធៀប Tottenham ទៅនឹងពេលដែលខ្ញុំនៅ Chelsea នោះ Tottenham មានការប្រកួតប្រជែងខ្លាំងណាស់ ដែលជាក្រុមខ្លាំងមែនទែន៕
ប្រភព ៖ The Sun

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner