ជើងឯកថ្នាក់ជាតិ ទ្រីយ៉ាត្លុង ឆ្នាំ២០២១នេះ បន្ថយបរិមាណកីឡាករ កីឡាការិនីចូលរួម តែផ្តោតសំខាន់លើគុណភាព

លោក ងិន សុបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រាប់ទូរទស្សន៍អប្សរាថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ក្រោមការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា គ្រោងរៀបចំរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១០ដល់ទី១២ ខែវិច្ឆិកា នៅខេត្តកែប គឺការរៀបចំខុសពីឆ្នាំមុនៗ ដោយសហព័ន្ធសម្រេចបន្ថយបរិមាណកីឡាករ កីឡាការិនីចូលរួម ប៉ុន្តែផ្តោតសំខាន់លើគុណភាព ។ ចំនែកឯការប្រកួតនេះដែរ សហព័ន្ធធ្វើដោយគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្តាត់ការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ ។


លោកអគ្គលេខាធិការ អះអាងថា ការប្រកួតនេះ កំណត់យកចំនួនកីឡាករកីឡាការិនីចូលរួមមិនលើស៥០នាក់នោះទេ ដោយសហព័ន្ធផ្តោតលើគុណភាពបច្ចេកទេសជាសំខាន់ ដើម្បីចំរាញ់យកតែកីឡាករ កីឡាការិនីសក្តានុពល ខ្លាំងលើខ្លាំង មានន័យថា កីឡាករ កីឡាការិនីតាមបណ្តាលក្លិបដែលចូលរួមសុទ្ធសឹងចម្រាញ់ពីក្លិប យកមកប្រកួតជាមួយកីឡាករ កីឡាការិនីជម្រើសជាតិ ហើយប្រសិនបើក្លិបឈ្នះ សហព័ន្ធនឹងជ្រើសរើសឲ្យជាប់ជម្រើសជាតិហ្វឹកហាត់ ត្រៀមស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។


អគ្គលេខាធិការរូបនេះ បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់ក្រសួងអប់រំយុវជន និងកីឡា និងរដ្ឋបាលខេត្តកែប ដែលបានសហការគាំទ្រថវិកាជួយដល់សហព័ន្ធកីឡាទ្រីអាត្លុងក្នុងការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិជារៀងរាល់ឆ្នាំផងដែរ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលរៀបចំ នៅខេត្តកែប ចាប់ផ្តើមពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ដោយធ្វើការប្រកួតប្រជែងលើ៦វិញ្ញាសា ដូចជា វិញ្ញាសាឌូអាត្លុងបុរស-នារី វិញ្ញាសាប្រកួតអាគ័តត្លុងបុរស-នាrI និងវិញ្ញាសា ទ្រីយ៉ាត្លុងបុរស-នារី ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner