ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិនៃ​រាជបណ្ឌិត្យសភាកម្ពុជា : សម្តេច​តេ​ជោ ហ៊ុន សែន គាំទ្រ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី គឺជា​រឿង​ត្រឹមត្រូវ​

ភ្នំពេញៈ ឯកឧត្តម គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិនៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកវិភាគ​បាន​មាន ប្រសាសន៍ថា ជាការ​ពិត​របៀប​ធ្វើការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ទូទៅ​មានការ​ចាត់តាំង មាន​វិន័យ ច្បាស់លាស់ ហើយ​ការគាំទ្រ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក្នុងការ​គាំទ្រ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​គឺ​មិនមាន​អ្វី​ខុសឆ្គង​នោះទេ​គឺជា​រឿង​ត្រឹមត្រូវ​។​ធម្មតា​លោក​ជា​អាណា ព្យាបាល​ជា​ឪពុក​តែងតែ​ផ្តល់​ការលើកទឹកចិត្ត និង​ផ្តល់​កាត​គាំទ្រ​ចំពោះ​កូន​របស់ខ្លួន គឺជា​រឿង​ធម្មតា​ហើយក៏​បង្ហាញ​ពី​ការ រៀបចំ​អ្នក​បន្តវេន​ស​ម្រា​ប់​ដឹកនាំ​ប្រទេសជាតិ​ទៅមុខទៀត​ពីព្រោះ​ការធ្វើជា​នាយករដ្ឋមន្ត្រី​មិនមែនជា​រឿង​ចៃដន្យ​ដែល​គ្មាន​ការរៀបចំ​គ្មាន​ការបណ្តុះបណ្តាល​គ្មាន​ការគិតគូរ​ជាមុន​នោះទេ​។​

ឯកឧត្តម គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិនៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកវិភាគ​(រូបថតឯកសារ)

​លោក​បញ្ជាក់ថា តំណែង​នេះ​គឺជា​តំណែង​ដ៏​មាន​សារៈសំខាន់​បំផុស​ម្រា​ប់​ប្រទេសជាតិ​ការគិតគូរ ការរៀបចំ​ការគាំទ្រ​មុន នេះ គឺជា​រឿង​មួយ​ត្រឹមត្រូវ​បំផុត​សម្រាប់​អ្នក​ស្នង​តំណែង​ក្នុងតួនាទី​ដ៏​មាន​សារៈសំខាន់​នេះ​។

​ឯកឧត្តម គិ​ន ភា បាន​ប្រាប់​AMS នៅ​ល្ងាច​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០២១​ថា​បើសិនជា​ពិនិត្យ​ទៅលើ​ប្រវត្តិ​នៃ​ការសិក្សា​និង ប្រវត្តិ​ការងារ​របស់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត គឺជា​កូន​ឥស្សរជន​របស់​ជាតិ​យើង ដែល​ទទួល​បានន​ការអប់រំ​ខ្ពង់ខ្ពស់ ។​យើង​ឃើញ​ប្រវត្តិ​នៃ​ការសិក្សា​របស់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​គឺជា​កូន​ខ្មែរ​ទី​១​ដែល​បាន​ចូលទៅ​រៀន​នៅ សាលា​បណ្ឌិតសភាយោធា​សហរដ្ឋអាមេរិក​។​គឺជា​អ្នក​ដែល​ពូកែ​។​ខ្ញុំ​ធ្លាប់បាន​ទៅ​ទៅនោះ​គឺ​សាស្ត្រ​ចា​រ្យ​ម្នាក់​បានលើកឡើង ពី​ភាព​ឆ្លាត​វៃ និង​ការគោរពវិន័យ​សាលា​របស់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​។ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​បាន​រៀន សូត្រ​ច្រើន​រហូត​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​នេះ គឺជា​ចំណេះ​មួយ​ដ៏​សំខាន់​សម្រាប់​អ្នកដឹកនាំ​នៃ​ប្រទេស​កម្ពុជា​។ បើ និយាយ​ពី​ប្រវត្តិ​ការងា​របស់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត គឺមាន​ការទទួលខុសត្រូវ ហើយ​ធ្វើការ​នៅក្នុង​ជួរ​កងកម្លាំង ជា​អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​។ បទពិសោធន៍​ទាំងអស់នេះ ជា​បទពិសោធន៍​ដ៏​មានតម្លៃ​សម្រាប់​តួនាទី​ដ៏​មាន​សារៈសំខាន់​របស់​ប្រទេសជាតិ​។

​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​បញ្ជាក់ថា គុណ​តម្លៃ ឬ​លក្ខណៈសម្បត្តិ របស់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត គឺជា​ឥស្សរជន​ដែល​ស័ក្តិសម​សម្រាប់​ការបន្ត​តំណែង​ដ៏​មាន​សារៈសំខាន់​នេះ​។ ក៏ប៉ុន្តែ​ដូចដែល​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ហើយ​ថា ការគាំទ្រ​របស់​សម្តេច​គឺជា​រឿង​មួយ​ប៉ុន្តែ​នីតិវិធី​នៅក្នុង​ការ ឡើងទៅ​ធ្វើជា​នាយករដ្ឋមន្ត្រី​នឹងមាន​ការឆ្លងកាត់​តាម​ការបោះឆ្នោត​។​ឆ្លងកាត់​តាម​ការបោះឆ្នោត​មាន​ពីរ​ទី​១.​ការបោះឆ្នោត ក្នុង​ក្របខណ្ឌ​គណបក្ស​ប្រជាជន​កម្ពុជា ពាក់ព័ន្ធ​ជាមួយ​ការតែងតាំង​បេក្ខជន​នាយករដ្ឋមន្ត្រី និង​ទី​២.​គឺ​ការបោះឆ្នោត​ពី សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ដែលជា​អ្នកផ្តល់​សសេចក្តី​ទុកចិត្ត​ពីព្រោះ​ការឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​មិនមែនជា​ការបន្ត​រាជ​ដូច​ក្នុង​របបរាជានិយម​ដែល​ព្រះរាជា​តែងតាំង​ព្រះរាជ​ទាយាទ​ហើយ​អស់ពី​ព្រះរាជា​ទៅ​ព្រះរាជ​ទាយាទ​ឡើងជា​ព្រះមហាក្សត្រ​បន្ត​ទេ​។ ដោយឡែក​ប្រព័ន្ធ​កម្ពុជា គឺ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សរី​ពហុបក្ស ត្រូវ​ឆ្លងកាត់​ការបោះឆ្នោត​ពី​ប្រជាពលរដ្ឋ​ទៀត​។ បើសិនជា​គណ​បក្សប្រជាជន​កម្ពុជា​នៅតែ​ដ៏​ទទួលបាន​នៅ​ការគាំទ្រ​គគ្រឹកគគ្រេង​ដូច​បច្ចុប្បន្ន​ហើយ​គណបក្ស​តែងតាំង បេក្ខជន​នាយករដ្ឋមន្ត្រី​ដែលមាន​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​ជា​បេក្ខជន​គឺ​លទ្ធភាព​ដែល​អាច​បន្ត​តំណែង​ពីស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​គឺជា​រឿង​មួយ​ដែល​មិនមាន​ការលំបាក​ទេ​។​ស្រុក​ខ្មែរ​មិនមែន​ស្រុក​បន្ត​តំណែង​ពី​ឪពុក​ទៅ​កូន​ឲ្យ​ឆ្លងកាត់​ឬក៏​រំលង​ឆន្ទៈ​ប្រជាពលរដ្ឋ​នោះទេ​៕​ដោយៈ​ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner