វេទិកាឌីជីថល ដែលបង្កើតដោយ Reforestum និង Ecosphere+ អាចកំណត់កម្រិតកាបូនក្នុងបរិយាកាស ហើយផ្គូរផ្គងកម្រិតនោះទៅនឹងតំបន់ដែលអាចដាំដើមឈើឡើងវិញបាន

អត្ថបទដោយ៖
AMS OneMinute

វេទិកាឌីជីថល ដែលបង្កើតដោយ Reforestum និង Ecosphere+ អាចកំណត់កម្រិតកាបូនក្នុងបរិយាកាស ហើយផ្គូរផ្គងកម្រិតនោះទៅនឹងតំបន់ដែលអាចដាំដើមឈើឡើងវិញបាន។ គំនិតផ្តួចផ្តើមនេះគ្រោងស្ដារព្រៃឈើ ១០លានហិកតានៅទូទាំងពិភពលោក។

ក្រុមហ៊ុនដែលបំភាយសារធាតុកាបូនច្រើនអាចបង់ថ្លៃសំរាប់ការបញ្ចេញ CO2 ឬផ្តល់ជាជំនួយហិរញ្ញវត្ថុសំរាប់ស្តារព្រៃឈើវិញ ដែលនឹងផ្តល់អត្ថប្រយោជន៍សម្រាប់ជីវចម្រុះ និងសហគមន៍មូលដ្ឋាន។

កន្លងមក វេទិកាឌីជីថលខាងលើបានជួយដាំដើមឈើជាង ២ពាន់លានដើម ដែលបានស្រូបយកឧស្ម័ន CO2 ពីបរិយាកាស និងជួយដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។

🎥 World Economic Forum

ads banner