ករណីអគ្គីភ័យកើតឡើងឆាបឆេះផ្ទះសម្បែងនៅក្នុងសង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង

ព័ត៌មានបឋម ៖ អាជ្ញាធរ នៃរដ្ឋបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងចុះអន្តរាគមន៍ភ្លាមករណីកើតឡើង នូវអគ្គីភ័យដែលបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋស្ថិតក្នុងភូមិរតន: សង្កាត់រតន: ក្រុង-ខេត្ត បាត់ដំបង វេលាម៉ោង១០ព្រឹក ថ្ងៃទី៤ខែធ្នូឆ្នាំ២០២១។

       ក្នុងហេតុការណ៍នេះ លោក ផេង សិទ្ធី អភិបាលក្រុង បានឲ្យដឹងថា៖ អាជ្ញារបានចុះប្រតិបត្តិការបន្ទាន់ភ្លាមៗជាមួយនិងកងកម្លាំសមត្ថកិច្ចជំនាញនៃក្រុមពន្លត់អគ្គីភ័យរបស់ស្នងការខេត្ត និងបានប្រើប្រាស់ឡានទឹកបាញ់ពន្លត់គ្រប់គ្រងបានទាំងស្រុង។ របាយការណ៍តុល្យភាព នៃការខូចខាតបឋម៖ បណ្តាលឲ្យឆេះផ្ទះចំនួន០៤ខ្នងក្នុងហេតុការ កើតឡើងនេះ ដោយក្នុងនោះ៖ឆេះទាំងស្រុង ចំនួន០២ខ្នង,ឆេះខូចខាត៥០%ចំនួន០២ខ្នង។ និងពុំមានករណីស្លាប់ ឬ របួសនៅក្នុងហេតុការកើតឡើងនេះទេ។ ក្នុងករណីឆាបឆេះនេះ អាជ្ញាធរនៃរដ្ឋបាលក្រុងបាត់ដំបង បានដឹកនាំនិងសហការជាមួយសមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់និងកម្លាំងគ្រប់ប្រភេទព្រមទាំងជាមួយបងប្អូនប្រជាពលរដ្ឋនៅក្បែរខាងទីនោះ បានខិតខំជួយអន្តរាគមន៏ពន្លត់បានទាន់ពេលវេលាភ្លាមៗ ដើម្បីត្រួតត្រាលើហេតុការណ៍ដែលកំពុងកើតឡើងនេះ៕   ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner