បុរី ហ្គោលដេន ផាក ចាប់ផ្ដើមបើកសម្ពោធសាងសង់គម្រោង ដឹណេតឆឺរ៉ល ​ជាគម្រោង​សហគមន៍ធម្មជាតិបែបបៃតងនៅលើ​ផ្ទៃដីសរុប 60ហិកតា នៅជាប់ផ្លូវជាតិលេខ 6A

ភ្នំពេញ៖ បុរី ហ្គោលដេន ផាក បាន​ចាប់ផ្ដើមបើកសម្ពោធសាងសង់គម្រោង ដឹណេតឆឺរ៉ល ​ជាគម្រោង​សហគមន៍ធម្មជាតិបែបបៃតងមួយលើ​ផ្ទៃដីសរុប 60ហិកតា នៅថ្ងៃទី 04 ខែធ្នូ ឆ្នាំ 2021 ដោយក្នុងកម្មវិធីបើកសម្ពោធការដ្ឋានសាងសង់នេះ  មានការអញ្ជើញចូលរួមពីសំណាក់គណៈគ្រប់គ្រងរបស់បុរី ហ្គោលដេន ផាក និង​ភ្ញៀវកិត្តិយសជាច្រើនរូប។

គម្រោង ដឹណេតឆឺរ៉ល គឺស្ថិតនៅជាប់ផ្លូវជាតិលេខ 6A គល់ស្ពានទី9 ដោយ​លោកអ្នកគ្រាន់តែចំណាយពេលធ្វើដំណើរត្រឹមតែ ៣នាទី ពីផ្លូវលីយ៉ុងផាត់ និង 12នាទី ពី​ស្ពានជ្រោយចង្វារប៉ុណ្ណោះ។ ដើម្បីជាការអបអរ ពិធីសម្ពោធបើកការសាងសង់គម្រោង ដឹណេតឆឺរ៉លនេះ បុរីហ្គោលដេន ផាក ក៏នឹងផ្តល់ជូនអតិថិជននូវការបញ្ចុះតម្លៃរហូតដល់ USD 10,800 សម្រាប់ការទិញផ្ទះនៅគម្រោង ដឹណេតឆឺរ៉ល ពេញមួយខែ គិតចាប់ពីថ្ងៃ ទី04 ធ្នូ 2021 រហូតដល់ថ្ងៃ ទី04 មករា 2022។ លោកអ្នកនឹងទទួលបាននូវបទពិសោធរស់នៅក្នុងសហគមន៍ដែលច្រើនសម្បូរបែប ក្នុងផ្ទៃដីសរុប 60ហិកតា រួមជាមួយសួនធម្មជាតិដ៏ធំ ទំហំរហូតដល់ 4.5ហិកតា រួមមានក្លិបហៅស៍ អាងហែលទឹកធំខាងក្រៅ ផ្លូវសម្រាប់រត់ ក្លឹបហាត់ប្រាណ និងកន្លែងសម្រាប់ក្មេងលេង។ គម្រោង ដឹណេតឆឺរ៉ល ជាសហគមន៍ធម្មជាតិបែបបៃតង ល្អសម្រាប់ការរស់នៅក្នុងបរិកាសបែបថ្មី មានបរិស្ថានពោរពេញដោយភាពស្រស់ស្រាយបែបធម្មជាតិ រួមទាំងភាពទាក់ទាញ និងភាពស៊ីវីល័យ គួរឱ្យចង់រស់នៅប្រកបដោយភាពថ្លៃថ្នូរក្នុងសង្គម និងស្ថិតក្នុងតំបន់មានសក្តានុពលសេដ្ឋកិច្ចខ្លាំង មានទន្លេអមសងខាងដែលនឹងបង្កើនភាពស្រស់ស្រាយមួយកម្រិតទៀតដល់ការរស់នៅក្នុងបុរី។

បន្ថែមឱ្យកាន់តែសម្បូរបែប មានច្រើនជម្រើសសម្រាប់លោកអ្នកដែរមានបំណងចង់មករស់នៅក្នុងបុរី ហ្គោលដេន ផាក មានជាប្រភេទផ្ទះដូចជា វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ និងហូមអហ្វីស  ដែលពេញនិយម និងទាន់សម័យសម្រាប់ការរស់នៅ។ លំនៅឋាននីមួយៗ ត្រូវបានសាងសង់ និង រចនាម៉ូតយ៉ាងយកចិត្តទុកដាក់ដោយ ស្ថាបត្យករ និង វិស្វករជំនាញ​ៗ​មានបទពិសោធន៍ជាច្រើនឆ្នាំ ដើម្បីធានាបាននូវភាពឥតខ្ចោះការសាងសង់ផ្ទះ។ ម្ចាស់គម្រោងមួយនេះ មានបទពិសោធក្នុងការសាងសង់បុរីអស់រយៈពេលជាង 10ឆ្នាំ មកហើយ។ គ្រប់ការសាងសង់តែងតែផ្ដល់ជូននូវ គុណភាពរឹងមាំ សេវាកម្មល្អ សោភ័ណភាពប្រណិតភាព និងសុវត្ថិភាពពេញលេញ រួមជាមួយនឹងបរិស្ថានស្អាតស្រស់បំព្រង ធ្វើឱ្យអតិថិជនទទួលបាននូវការរស់នៅប្រកបដោយភាព ស្រស់ ស្រឡះ ធម្មជាតិ។ បច្ចុប្បន្ននេះលោកអ្នកអាចអញ្ជើញមកទទួលការប្រឹក្សាព័ត៌មានលម្អិតអំពីគម្រោង ដឹណេតឆឺរ៉ល ដោយផ្ទាល់ជាមួយនឹងអ្នកប្រឹក្សាផ្នែកលក់នៅគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ។

សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងមកកាន់៖

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner