អបអរសាទរ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ និងសម្ពោធដាក់លក់ជាផ្លូវការ គម្រោងថ្មី បុរី ហាយធិច ចំប៉ាក្បាលកោះ ជាមួយនឹងការបញ្ចុះតំលៃ 10,000$ ភ្លាមៗ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១នេះ បុរី ហាយធិច ចំប៉ាក្បាលកោះ បានប្រារព្វពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោង លើផ្ទៃដីប្រមាណ ១២០,០០០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ ភូមិជ្រោយអំពិលII សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានចម្ងាយប្រមាណ 15នាទី ពីស្ពានច្បារអំពៅ។

ពិធីនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាពលោកឧកញ៉ាអគ្គនាយក លោកជំទាវអគ្គនាយិកា ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ និងភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ។

លោកឧកញ៉ាអគ្គនាយក បានបញ្ជាក់ថា ដោយទទួលបានការកោតសរសើរ និងគាំទ្រជាខ្លាំងពីសំណាក់អតិថិជនកន្លងមក បុរី ហាយធិច បានបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា ដើម្បីផ្តល់ជូននៅលំនៅឋានក្រោមការយកចិត្តទុកដាក់ខ្ពស់ មិនថាផ្នែកស្ថាបត្យកម្ម គុណភាពសំណង់ និងការកសាងសហគមន៍ប្រកបដោយសុខដុមរមនាសម្រាប់ការរស់នៅដ៏សម្បូរបែបរបស់អតិថិជនក្រុមហ៊ុន។

សូមបញ្ជាក់ផងដែរថា នេះគឺជាគម្រោងលំនៅដ្ឋានទី៦ របស់ បុរី ហាយធិច ដែលមានទីតាំងស្ថិតនៅតំបន់មានសក្តានុពលខ្ពស់ និងមានសន្ទុះអភិវឌ្ឍន៍ខ្លាំង បង្ករលក្ខណៈ ងាយស្រួលទាំងការរស់នៅ និងការប្រកបអាជីវកម្ម ទៅតាមចំណង់ចំណូលចិត្តរបស់លោកអ្នក។ គម្រោងនេះ មានជាប្រភេទផ្ទះអាជីវកម្ម វីឡាភ្លោះ និងវីឡាកូនកាត់ ដែលផ្តល់ជូនលោកអ្នកនូវជម្រើសទៅតាមតម្រូវការ។ សម្រាប់ផ្លូវមេ មានទំហំ១២ម៉ែត្រ អមដោយដើមសាគូរ៉ារាប់រយដើម សួនសាធារណៈ និងពហុឧទ្យានសម្រាប់ការរស់នៅប្រកបដោយផាសុខភាព។

អ្វីដែលកាន់តែពិសេស ក៏មានការបញ្ចុះតំលៃពិសេសបំផុតរហូតដល 10,000$ ភ្លាមៗ និងការបង់ប្រាក់រំលោះ ៣០ខែ ដោយគ្មានការប្រាក់៕

សម្រាប់ព័ត៌មានលំអិតបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 085 320 777/ 087 621 777/ 088 2838 777 ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner