ឯកឧត្ដម ជា សុផារ៉ា ដឹកនាំគណៈប្រតិភូអន្តរក្រសួង ចុះពិនិត្យ ស្ថានភាពដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប

យោងតាមប្រភពហ្វេសប៊ុក លោក ថេង ច័ន្ទសង្វារ បានឱ្យដឹងថា នារសៀលថ្ងៃអាទិត្យ ១កេីត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ៥ ខែ ធ្នូ ឆ្នាំ ២០២១ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង រៀប ចំ ដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញ ដឹកនាំគណៈប្រតិភូអន្តរក្រសួង ចុះពិនិត្យ ស្ថានភាពដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប ស្ថិត ក្នុងភូមិសាស្ត្រស្រុកសង្កែ ខេត្តបាត់ដំបង ។

បន្ទាប់ពីបានចុះពិនិត្យ ស្ថានភាពដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប ស្ថិត ក្នុងភូមិសាស្ត្រស្រុកសង្កែ រួចមក នាល្ងាចថ្ងៃដដែលនោះ នៅសាលាខេត្តបាត់ដំបង ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង រៀប ចំ ដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានអញ្ជើញ ដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ពិនិត្យ និងស្រា វជ្រាវការទន្រ្ទានដីរដ្ឋ ក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប ស្ថិត ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner