អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៦៦លាន១២ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន២៧ម៉ឺននាក់ និងជាសះស្បើយ២៣៩លាន៧៥ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៦៦លាន១២ម៉ឺន៧ពាន់១៩១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន២៧ម៉ឺន៩៣៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៣៩លាន៧៥ម៉ឺន៧ពាន់៣៥នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៩លាន៩៦ម៉ឺន៩ពាន់៨៥៦នាក់ ស្លាប់ចំនួន៨០ម៉ឺន៨ពាន់៧៦៣នាក់ និងជាសះស្បើយចំនួន៣៩លាន៥២ម៉ឺន៣ពាន់៥៧៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៦៤ម៉ឺន១ពាន់៥៦១នាក់ ស្លាប់៤៧ម៉ឺន៣ពាន់៥៣៧នាក់ និងជាសះស្បើយ៣៤លាន៦ម៉ឺន៩ពាន់៦០៨នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន១៤ម៉ឺន៣ពាន់៩១នាក់ ស្លាប់ចំនួន៦១ម៉ឺន៥ពាន់៦៧៤នាក់ និងជាសះស្បើយ២១លាន៣៦ម៉ឺន២ពាន់៥៥៣នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner