អបអរសាទរ ការបោះជំរំយុវជនជាសាកលលើកទី៧ ឆ្នាំ២០២១!

រសៀលថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ការបោះជំរំយុវជនជាសាកលលើកទី៧ ក្រោមប្រធានបទ «យុវជន ក្នុងបរិបទឌីជីថល» តាមទម្រង់ឌីជីថល បានប្រារព្ធពិធីបិទ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន គណៈកម្មការអន្តរក្រសួង។

អស់រយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ មក យុវជនចូលរួមទទួល បានការអភិវឌ្ឍ សមត្ថភាព បន្ថែម លើជំនាញបច្ចេកវិទ្យាព័ត៌មាននិងឌីជីថល ការបង្កើតគំនិតថ្មី ភាពជាអ្នកដឹកនាំ ការភ្ជាប់បណ្តាញ ទំនាក់ទំនង ក៏ដូចជាការ បណ្តុះស្មារតី សហគ្រិនភាពបែបឌីជីថល និងបំណិនជីវិតក្នុង យុគសម័យរីកចម្រើន នៃបច្ចេកវិទ្យា ដើម្បីចាប់យកឱកាសការងារសមរម្យ ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner