អារ៉ាប៊ីសាអូឌីតយល់ព្រមដល់អ្នកដែលចាក់វ៉ាក់សាំង Sputnik V របស់រុស្សី អាចចូលក្នុងប្រទេសរបស់ខ្លួនបាន

 អារ៉ាប៊ីសាអូឌីតបានអនុម័តយល់ព្រមដល់អ្នកចាក់វ៉ាក់សាំង Sputnik V របស់រុស្សី អាចចូលក្នុងប្រទេសរបស់ខ្លួនបាន ដែលការសម្រេចចិត្តនេះ នឹងអាចឱ្យជនមូស្លីមអាចចូលរួមក្នុងធម្មយាត្រាសាសនា (បុណ្យហាជ្ជ)។

ជុំវិញការសម្រេចចិត្តនេះ មូលនិធិវិនិយោគផ្ទាល់របស់រុស្សី (RDIF) ដែលផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍន៍វ៉ាក់សាំង Sputnik V បាននិយាយថា នឹងអនុញ្ញាតឱ្យជនមូស្លីមមកពីជុំវិញពិភពលោក ដែលបានចាក់វ៉ាក់សាំង Sputnik V អាចចូលរួមក្នុងពិធីបុណ្យ Hajj និង Umrah ទៅកាន់ទីកន្លែងសក្ការៈបំផុតរបស់សាសនាឥស្លាមនៅក្នុងទីក្រុង Mecca និង Medina បាន។

មូលនិធិនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតបានផ្តល់ការយល់ព្រមដល់បុគ្គលដែលបានចាក់វ៉ាក់សាំងជាមួយវ៉ាក់សាំង Sputnik V របស់រុស្ស៊ី អាចចូលប្រទេសរបស់ខ្លួនបាន ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។ យ៉ាងណាមិញ អ្នកទេសចរបរទេសដែលចាក់វ៉ាក់សាំង Sputnik នឹងនៅតែត្រូវបានតម្រូវឱ្យនៅដាច់ដោយឡែករយៈពេល៤៨ម៉ោង និងធ្វើតេស្ត PCR៕ ប្រភព៖ AFP

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner