អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា៖ លោកស្រី ស៊ូជី ត្រូវបានតុលាការកាត់ក្តីឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ពីបទល្មើសលើវិធានការទប់ស្កាត់កូវីដ-១៩

អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រាប់សារព័ត៌មាន AFP ថា តុលាការមីយ៉ាន់ម៉ាបានចេញសាលក្រមហើយ ដោយសម្រេចកាត់ក្តីឲ្យអតីតមេដឹកនាំស៊ីវិលដែលត្រូវបណ្តេញចេញពីអំណាចលោកស្រី អោង សានស៊ូជី ជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសទៅលើវិធានការទប់ស្កាត់ជំងឺ COVID-19។

បើតាមអ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាលោក ស មីន ទន់ លោកស្រី អោង សានស៊ូជី ត្រូវបានកាត់ទោសអោយជាប់ពន្ធធនាគាររយៈពេល ២ឆ្នាំ តាមមាត្រាច្បាប់ ៥០៥ និងដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ក្រោមច្បាប់គ្រោះធម្មជាតិ។ នេះជាសាលក្រមដំបូងក្នុងការកាត់ទោសអ្នកឈ្នះពានរង្វាន់ណូបែលសន្តិភាព ដែលបច្ចុប្បន្នមានអាយុ ៧៦ឆ្នាំរូបនេះ។

សូមបញ្ជាក់ថា ការសម្រេចក្តីត្រូវបានធ្វើឡើង នៅរដ្ឋធានីណៃពិដោ ដោយមិនមានការអនុញ្ញាតឲ្យសារព័ត៌មានទាំងជាតិ និងអន្តរជាតិ ចូលទៅយកព័ត៌មាននោះឡើយ។ បន្ថែមពីនេះ មេធាវីទាំងអស់របស់លោកស្រី ស៊ូ ជី ក៏ត្រូវបានហាមឃាត់ មិនឲ្យធ្វើការឆ្លើយឆ្លងណាមួយ ជាមួយក្រុមអ្នកសារព័ត៌មាននោះដែរ ដោយស្ថិតក្នុងហេតុផលនៃការរក្សាសន្តិសុខជាតិ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner