អតីតអភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ចាន់ឌឿនស្ថិតក្រោមការស៊ើបអង្កេតពីបទទន្ទ្រានដីព្រៃលិចទឹកខេត្ត កំពង់ឆ្នាំង (Video Inside)

អតីតអភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ចាន់ឌឿន កំពុងស្ថិតក្រោមការស៊ើបអង្កេត ស្រាវជ្រាវនិងចាត់វិធាន ការតាមផ្លូវច្បាប់នូវអំពើសង្ស័យបទល្មើសទន្ទ្រានកាន់កាប់ព្រៃលិចទឹកក្នុងខេត្តកំពង់ឆ្នាំង។ ការស៊ើបអង្កេត និងស្រាវជ្រាវលើលោកឈួរចាន់ឌឿននេះ បានបញ្ជាក់តាមរយៈលិខិតទីស្តីការគណរដ្ឋមន្ត្រីចុះថ្ងៃទី ៣ធ្នូឆ្នាំ ២០២១។

របាយការណ៍ជុំវិញអំពើទន្ទ្រានកាន់កាប់ព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាបដោយមន្ត្រីនិងក្រុម ជន ខិលខូចកន្លងមកនេះ បានជម្រុញឳ្យសម្តេចនាយករដ្ឋមន្ត្រីបានដាក់បញ្ជាការចាត់វិធានការណ៍ដកហូតនិង ស៊ើបអង្កេតរកអ្នកជាប់ពាក់ជ័ន្ធនានាតាមផ្លូវច្បាប់។

សេចក្តីរាយការណ៍កន្លងមកបានបញ្ជាក់ថាមានមនុស្សចំនួន ១៣នាក់បានសារភាពកំហុសនិងបានប្រគល់ដីព្រៃលិចទឹកទំហំ២ពាន់៥៨,៥០ ហិកតាជូនមករាជរដ្ឋាភិបាលវិញ ប៉ុន្តែក្នុងចំណោមមនុស្សទាំងនោះមិនមានឈ្មោះលោកឈួរចាន់ឌឿនឡើយ។

លិខិតរបស់ទីស្តីការគណរដ្ឋមន្ត្រី ២ទំព័រដែលអ្នកសារព័ត៌មានទើបទទួលបាន បានបញ្ជាអង្គភាពប្រឆាំងអំពើពុករលួយធ្វើការអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់លើបុគ្គលឈ្មោះឈួរចាន់ឌឿន និងដកហូតដីរដ្ឋទំហំ២ពាន់១០០កណ្តក់សញ្ញា ៦៦ហិកតានៅខេត្តកំពង់ឆ្នាំង និងប្រគល់ជួនអាជ្ញាធរទន្លេសាបនិងរដ្ឋបាលខេត្តកំពង់ឆ្នាំងរំលាយព្រំខណ្ឌក្បាល ដីនិងដកបង្គោលព្រំដីដែលបានដាំដោយខុសច្បាប់។

លោក ឈួរ ចាន់ឌឿន បច្ចុប្បន្នគឺជាអនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាតំណែងថ្មីបន្ទាប់ពីបានផ្ទេរចេញពីអភិបាលខេត្តកំពង់ឆ្នាំងកាលពីខែមិថុនាកន្លង មកនេះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner