ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាជប៉ុនមានជិត២ពាន់លានដុល្លាររយៈពេល១០ខែដើមឆ្នាំ (Video Inside)

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងជប៉ុន កើនដល់ជិត២ពាន់លានដុល្លារក្នុងរយៈពេល១០ខែឆ្នាំនេះ។ យោង តាមរបាយការណ៍អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុនJETRO រវាងពីខែមករាដល់ខែតុលា, ទំហំពាណិជ្ជ កម្មទ្វេភាគីកម្ពុជានិងជប៉ុនឆ្នាំ២០២១ សម្រេចបាន១ពាន់៩៦៤លាន២៣ម៉ឺនដុល្លារអាមេរិក។

របាយការណ៍ ដដែលបានរៀបរាប់ថា កម្ពុជាបាននាំចេញទៅជប៉ុនក្នុងតម្លៃ ១ពាន់៤៨៧លាននិង១៩ម៉ឺនដុល្លារ ដែលកើនឡើង ៩.៣% ខណៈជប៉ុននាំចូលពីកម្ពុជាមានតម្លៃ ៤៧៧លាន៤ម៉ឺនដុល្លារ ដែលកើនឡើង២២% បើធៀបនឹងរយៈ ពេលដូចគ្នាពីឆ្នាំ២០២០។

កម្ពុជាបាននាំចេញទៅជប៉ុន មានដូចជាៈ សម្លៀកបំពាក់, គ្រឿងផ្គុំអគ្គិសនី និងគ្រឿងផ្គុំអេឡិចត្រូនិក។ ចំណែក ជប៉ុនវិញ បាននាំទំនិញចូលមកកម្ពុជា រួមមាន៖ គ្រឿងម៉ាស៊ីន និងផលិតផលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ។

ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងជប៉ុន កាលពីឆ្នាំ២០២០ មានទំហំសរុប២ពាន់និង១០១ក្បៀស៩១៤លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនចំនួន១ពាន់លាននិង៦១៧កណ្តក់សញ្ញា២១លានដុល្លារ ដែលថយចុះ៦.៦% និងទំនិញនាំចូលពីជប៉ុនមកវិញ មានទឹកប្រាក់៤៨៤លាន៧០ម៉ឺនដុល្លារអាមេរិក៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner