កម្ពុជាបញ្ជាក់ការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសក្នុងមហាសមុទ្រឥណ្ឌាជាមួយនឹងប្រទេសអាស៊ាន (Video Inside)

អត្ថបទដោយ៖
ឆាយ រត្ថា

កម្ពុជាដែលនឹងត្រៀមធ្វើជាប្រធានអាស៊ានចាប់ពីខែមករាឆ្នាំ២០២២ខាងមុខនេះ បានថ្លែងបញ្ជាក់ជុំវិញប្តេជ្ញា ចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសក្នុងមហាសមុទ្រឥណ្ឌា ជាមួយនឹងប្រទេសអាស៊ាន។  ប្រសាសន៍បញ្ជាក់ភាពប្តេជ្ញាចិត្តនេះ បានធ្វឡើងដោយរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោកអ៊ុច បូររិទ្ធ ក្នុង ឳកាសចូលរួមសន្និសីទមហាសមុទ្រឥណ្ឌាលើកទី៥រយៈពេល២ថ្ងៃ នៅទីក្រុងអាប៊ុយដាប៊ី នៃប្រទេសអារ៉ាប់រួម។

លោកអ៊ុចបូរ រិទ្ធ បានថ្លែងនៅចំពោះមុខនៃបណ្តាប្រទេសដែលចូលរួមថា «ខ្ញុំសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញា ចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់ទំនាក់ទំនងទៅវិញទៅមករវាងបណ្ដាប្រទេស មហាសមុទ្រឥណ្ឌា និងអាស៊ាន ជាពិសេសនៅពេលដែលកម្ពុជានឹងទទួលតួនាទីដ៏សំខាន់ ជាប្រធានអាស៊ាន ចាប់ពីខែមករា ឆ្នាំ ២០២២ ដើម្បីយើងទាំងអស់គ្នាអាចកសាងភាពសុខដុមរមនា សន្តិភាព ចីរភាព និងវិបុល ភាព សម្រាប់តំបន់ ទាំងមូល»។

សន្និសីទមហាសមុទ្រឥណ្ឌាលើកទី៥ រវាងពីថ្ងៃទី៤និង៥ធ្នូ ត្រូវបានរៀបចំដោយរដ្ឋាភិបាលនៃប្រទេសអារ៉ាប់រួម និងមូលនិធិឥណ្ឌា ក្រោមប្រធានបទ «មហាសមុទ្រឥណ្ឌា៖ អេកូឡូស៉ី និងជំងឺរាតត្បាត» ដោយមានការចូលរួមពី ប្រតិភូចំនួន២០០នាក់និងវាគ្មិនជាង៥០នាក់មកពី៣០ប្រទេស។

សន្និសីទបានលើកឡើងពិភាក្សាជុំវិញករណីអំណាចស្មើគ្នាក្នុងប្រព័ន្ធដឹកនាំសកលលោក និងបានជជែកលើ បញ្ហាដែលទាក់ទងនឹងការកើនឡើងកម្ពស់ទឹកសមុទ្រ, ភាពបម្រែបម្រួលអាកាសធាតុ និងបញ្ហានានាដែល ទាក់ទងនឹងប្រទេសនៅជាប់មាត់ទឹកក្នុងតំបន់ផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner