ជាមធ្យម វៀតណាម​ស្លាប់​ប្រចាំថ្ងៃ​​ជាង​២​០​០​នាក់​ ​ឆ្លង​​​១​.​៤​ម៉ឺន​នាក់​

ក្នុងរយៈពេល​៧​ថ្ងៃជា​ប់​ៗ​គ្នា​មកនេះ​ ​ចំនួន​ឆ្លង​កូ​វី​ដ​១​៩​ប្រចាំថ្ងៃ​នៅ​ប្រទេស​វៀតណាម​ ​មាន​ចន្លោះ​ពី​ប្រមាណ​១​ម៉ឺន​៤​ពាន់​នាក់​ ​និង​ស្លាប់​ជាង​២​០​០​នាក់​ ​ជាមធ្យម​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ ​V​N​express​។

​ក្រសួងសុខាភិបាល​វៀតណាម​បាន​ប្រកាស​ថា​ ​កាលពី​ថ្ងៃ​ទី​៦​ ​ធ្នូ​ ​ម្សិលមិញ​ ​មាន​ឆ្លង​ថ្មី​ ​១​៤​៥​៥​៨​នាក់​ ​កើន​ឡើង​២​៤​៦​នាក់​ ​បើ​ធៀប​នឹង​ថ្ងៃ​ទី​៥​ ​ធ្នូ​ ​ធ្វើឲ្យ​ចំនួន​អ្នក​កើត​កូ​វី​ដ​សរុប​នៅ​វៀតណាម​កើន​ដល់​ ​១​,​៣​១​៧​,​៤​៦​៨​នាក់​ហើយ​។​ ​រីឯ​អ្នក​ស្លាប់​វិញ​ ​រក​ឃើញ​២​២​៣​នាក់​ទៀត​ ​កើន​ដល់​ ​២​៦​៤​៨​៣​នាក់​ហើយ​ ​គិត​ត្រឹម​យប់​ថ្ងៃ​ទី​៦​ ​ធ្នូ​។​

​វៀតណាម​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ ​ជាង​៧​៣​.​៤​លាន​នាក់​ហើយ​ ​ក្នុង​នោះ​ ​៥​៣​.​៤​លាន​នាក់​បាន​ទទួលការ​ចាក់​គ្រប់​ពីរ​ដូ​ស​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner