ប្រមុខ WHO រិះគន់ប្រទេសនានា ជុំវិញការរឹតបន្តឹងលើអ្នកដំណើរពីអាហ្វ្រិកខាងត្បូង ដោយសារព្រួយបារម្ភពីវីរុសបំប្លែងថ្មី អូមីក្រុង

ហ្សឺណែវ៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម បានរិះគន់ធ្ងន់ៗចំពោះប្រទេសទាំងឡាយណា ដែលបានដាក់ការររឹតត្បិត និងហាមឃាត់ទៅលើអ្នកដំណើរពីតំបន់អាហ្វ្រិកខាងត្បូង ចំពោះមុខស្ថានការណ៍បន្ទាន់ បង្កឡើងដោយវីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង។

លោក ថេដ្រូស បាននិយាយថា យើងនៅតែមានការខកចិត្ត ដែលប្រទេសមួយចំនួននៅតែបន្តបិទជើងហោះហើរត្រង់ពីអាហ្វ្រិកខាងត្បូង ដោយសារវីរុសបំប្លែងថ្មី អូមីក្រុង។ លោកបន្ថែមថា ការគោរពគឺត្រូវបានផ្តល់ចំពោះក្រុមអ្នកជំនាញផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងបណ្តាប្រទេសអាហ្វ្រិក ក៏ដូចជាតម្លាភាព និងការចែករំលែករបស់ពួកគេ រួមទាំងទិន្នន័យដែលទាក់ទងនឹងវីរុស អូមីក្រុង ដែលជាវីរុសនៅក្នុងការព្រួយបារម្ភ។ នេះគឺជាការជួយធានាដល់ពិភពលោក ដែលមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា និងគ្រប់ទីកន្លែង។

មេរោគបំប្លែងថ្មី អូមីក្រុង ត្រូវបានប្រកាសរកឃើញមុខគេ កាលពីចុងខែវិច្ឆិកា ដោយក្រុមអ្នកវិទ្យាសាស្ត្រប្រទេសអាហ្វ្រិកខាងត្បូង ហើយភ្លាមៗត្រូវបាន WHO កំណត់ថា ជាវីរុសស្ថិតក្នុងក្តីព្រួយបារម្ភ។ ប៉ុន្តែមកទល់ពេលនេះ WHO នៅតែមិនទាន់អាចកំណត់បាននៅឡើយទេ អំពីឥទ្ធិពលពិតប្រាកដរបស់វីរុស អូមីក្រុង ខណៈក្រុមអ្នកវិទ្យាសាស្ត្រនៅប្រទេសអាហ្វ្រិកខាងត្បូង និងអឺរ៉ុបជាដើមធ្លាប់បានអះអាងថា វាជាវីរុសបំប្លែងថ្មីដែលមានសមត្ថភាពចម្លងលឿនរហ័សជាងវីរុស Delta ឆ្ងាយ។ ប៉ុន្តែគេក៏មិនទាន់ឃើញមានករណីស្លាប់ ដែលបង្កឡើងដោយវីរុសបំប្លែងថ្មីនេះ នៅឡើយដែរ៕ ប្រភព៖ CGTN

A woman receives a dose of a COVID-19 vaccine at a center, in Soweto, South Africa, Monday, Nov. 29, 2021. The emergence of the new omicron variant and the world’s desperate and likely futile attempts to keep it at bay are reminders of what scientists have warned for months: The coronavirus will thrive as long as vast parts of the world lack vaccines. (AP Photo/Denis Farrell)
ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner