​ឥណ្ឌូ​នេ​ស៊ី​ ៖ផ្ទុះ​ភ្នំភ្លើង​​ ​ស្លាប់​មនុស្ស​១​៤​នាក់​ ​បាត់ខ្លួន​ច្រើន​នាក់​ទៀត​

មាន​ករណី​ផ្ទុះ​ភ្នំភ្លើង​ S​e​me​ru ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​បណ្តាល​ឱ្យ​មាន​មនុស្ស​បាត់បង់ជីវិត​ជាច្រើននាក់ និង​ ​ខូចខាត​ផ្ទះសម្បែង​ជាច្រើន​ ​ថ្មីៗ​នេះ​។​

​ភ្នំភ្លើង​ S​e​me​ru ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ខេត្ត​ ​Java​ ​ភាគ​ខាងកើត​នៃ​ប្រទេស​បាន​ផ្ទុះ​ ​កាលពី​ចុងសប្តាហ៍មុន។​ ​ហេតុការណ៍​នេះ​បាន​បណ្តាលឲ្យ​ស្លាប់​មនុស្ស​១​៤​នាក់​ ​និង​ ​រង​របួស​ ​៥​៦​នាក់​ ​ក្នុងចំណោម​នោះ​ ​មាន​៣​៥​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ ​ហើយ​ជាច្រើន​នាក់​ទៀត​បាត់ខ្លួន​រក​មិនទាន់​ឃើញ​នៅឡើយ​។​

​ក្រៅពី​នេះ​ ​យ៉ាងហោចណាស់​ ​មនុស្ស​ ​១​៣​០​០​នាក់​ ​ត្រូវ​បាន​ជម្លៀស​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​ ​ក្រោយ​ពី​ផ្ទះសម្បែង​រាប់​រយ​ខ្នង​ ​និង​ ​សាលារៀន​ចំនួន​ ​៣​៣​ទីតាំង​ ​ត្រូវ​បាន​បំផ្លាញ​ដោយ​ហេតុការណ៍​បំ​ផ្ទុះ​ភ្នំភ្លើង​នេះ​។​

​ឥណ្ឌូ​នេសុ​គឺជា​ប្រទេស​មួយ​ ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​ត្រូវបានគេដឹងថា ជារឿយៗ​ ​តែង​ប្រឈម​មុខជា​មួយ​គ្រោះ​ធម្មជាតិ​ បំ​ផ្ទុះ​ភ្នំភ្លើង​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner