ប្រជាពលរដ្ឋភូមិអូត្រូនសំដែង ការត្រេកអរ ខណៈដែលផ្លូវលំក្នុងភូមិពង្រីកធំ ងាយសម្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល

ក្រចេះ ៖ ប្រជាពលរដ្ឋ ភូមិអូរត្រូន បានសំដែងនូវការត្រេកអរ និងសប្បាយរីករាយខណៈដែលផ្លូវលំមួយខ្សែប្រវែងប្រមាណជា ១៥គីឡូម៉ែត្រ ដែលធ្លាប់តែលំបាកនៅក្នុងការធ្វើដំណើរនិងចំណាយពេលយូរ ឥឡូវនេះត្រូវបានអាជ្ញាធរធ្វើការជួសជុលនិងពង្រីកទទឹងធំរហូតដល់ទៅ ២០ម៉ែត្រ ដើម្បីជួយសម្រួល ការធ្វើដំណើរនៅក្នុងការដឹកជញ្ជូនកសិផលជាដើម ។

លោក ប៊ិន ឌីន អនុប្រធានភូមិឧបសម្ព័ន្ធអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថា ផ្លូវលំមួយខ្សែដែលមានប្រវែង ១៥គីឡូម៉ែត្រ ចាប់ពីចំណុចភូមិអូត្រូនទល់នឹងផ្លូវជាតិលេខ៧ បាននិងកំពុងតែជួសជុលនិងពង្រីកផ្លូវទទឹងរហូតទៅដល់ ២០ម៉ែត្រដើម្បីបង្ករលក្ខណៈងាយស្រួលនៅក្នុងការធ្វើដំណើរ លោកថា ក្រៅពីការជួសជុលនិងពង្រីកផ្លូវមួយខ្សែរនោះ ផ្លូវលំនៅក្នុងភូមិគ្រប់ច្រកក៏ បាន និងកំពុងតែជួសជុលផងដែរ ។

លោក ទូច យឿន មេភូមិអូត្រូនក៏បានឲ្យដឹងដែរថា សម្រាប់ការជួសជុលនិងពង្រីកផ្លូវទាំងអស់នេះ គឺខាងក្រុមហ៊ុនស៊ីងយ័ន្ត ជាអ្នកឧបត្ថម្ភ រាល់ការចំណាយ ដោយគ្រាន់ តែអាជ្ញាធរភូមិ ឃុំ និងប្រជា ពលរដ្ឋនៅតំបន់នោះជាអ្នកជួយមើលការខុសត្រូវ ។

លោកបញ្ជាក់ថា កាលពីមុនផ្លូវនេះមិនទាន់ជួសជុលពិបាកក្នុងការធ្វើដំណើរ ចំណាយពេលប្រហែល ១ម៉ោង ពីខ្នល់ជាតិចូលមកដល់ភូមិ ហើយទាល់តែប្រភេទឡានខ្ពស់ដែលមានត្រើយឬកាប់ពីតាស់ទើបអាចចូលបាន ។ 

ក្រោយមកនៅឆ្នាំ២០១៦ អាជ្ញាធរភូមិក៏បានប្រមូលថវិកាដែលបានមកពីកាចូលរួមរបស់ប្រជាប្រជាពលរដ្ឋ ក៍ធ្វើការជួសជុលចាក់លុបផ្លូវមួយខ្សែនេះអាចសម្រួលការធ្វើដំណើរបានខ្លះ អាចកាត់បន្ថយនិងការធ្វើដំណើរមកត្រឹមតែ ៤០នាទី ។

បច្ចុប្បន្នផ្លូវនេះក៏បានរងការ ខូចខាតយ៉ាងដំណំហើយការដឹកកសិផលតាមរថយន្តធំៗជាដើមគឺមានផលលំបាក
ប៉ុន្តែដោយសារមានការគាំទ្រឧបត្ថម្ភការចំណាយថវិកាពីក្រុមហ៊ុនស៊ីងយ័ន្ត សហការជាមួយអាជ្ញាធរភូមិក៏បានចាប់ផ្ដើមជួសជុលនិងពង្រីកផ្លូវ ដែលមានទទឹងរហូតទៅដល់ ២០ម៉ែត្រ ។

ប្រជាពលរដ្ឋបានសម្ដែងការត្រេកអរខណៈដែលផ្លូវមួយខ្សែនេះត្រូវបានជួសជុលនិងពង្រីកធំ ងាយស្រួលនៅក្នុងការធ្វើដំណើរក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗនិងជួយសម្រួលដល់ការធ្វើ ដំណើររបស់សិស្សានុសិស្សលោកគ្រូអ្នកគ្រូទៅសាលា ងាយស្រួលនិងចំណេញពេលវេលា ៕ ដោយ ម៉េង គាង

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner