សសយក ផ្តល់ម៉ាស៊ីនចម្រោះទឹកស្អាតដល់វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ និងសាលាបឋមសិក្សាវត្តក្នុង

ភ្នំពេញ ៖ ម៉ាស៊ីនចម្រោះទឹកស្អាតដែលបានផ្តល់ជូនវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ និងសាលាបឋមសិក្សាវត្តក្នុង នឹងរួមចំណែកធ្វើឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបានទទួលទឹកបរិភោគប្រកបដោយសុវត្ថិភាព និងកាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិក។

ការរស់នៅបែបទំនើប និងស៊ីវិល័យរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញបានឈានដល់កម្រិតថ្មីមួយក្នុងសេចក្តីប៉ងប្រាថ្នារស់នៅក្នុងបរិយាកាសរីករាយស្រស់បំព្រង ភាពបៃតង សោភណ្ឌភាព សុខុមាលភាព អនាម័យនិងមានគុណភាពជីវិតកាន់តែល្អប្រសើរ។

សាលារៀនដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ជាសសរទ្រូងរបស់សង្គមជាតិ តម្រូវឱ្យមានការចូលរួមគាំទ្រ និងទ្រទ្រង់ទាំងស្មារតី ធនធាន និងសម្ភារពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់សមត្ថភាពនៃការផលិតធនធានមនុស្សប្រកបដោយគុណភាព និងបរិមាណ សម្រាប់ឆ្លើយតបទៅនឹងការវិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ស.ស.យ.ក រាជធានីភ្នំពេញ និង មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដោយមានការគាំទ្រពីក្រសួងបរិស្ថាន បានបន្តផ្តល់ជូនម៉ាស៊ីនចម្រោះទឹកស្អាតជូនវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ និងសាលាបឋមសិក្សាវត្តក្នុង ដើម្បីឱ្យសិស្សានុសិស្សអាចទទួលបានទឹកបរិភោគប្រកបដោយសុវត្ថិភាព និងមានអនាម័យ។ មិនតែប៉ុណ្ណោះទេ ស.ស.យ.ក ចង់ចូលរួមចំណែកជំរុញចលនាបរិស្ថានមេត្រីនៅតាមសាលារៀនសំដៅបំផុស្មារតី និងទម្លាប់នៃការរស់នៅឱ្យបានស្អាត ហូបស្អាត ផឹកស្អាត អនាម័យ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក សាលារៀនស្អាត ភូមិឋានស្អាត ជីវិតរីករាយ អនាគតរុងរឿង។

សកម្មភាពនេះនឹងរួមចំណែកដោះស្រាយបញ្ហាប្លាស្ទិក ការលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់ ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ ការឡើងកំដៅភពផែនដី និងមេត្រីបរិស្ថានក្នុងកម្មវិធីសិក្សារបស់សាលារៀន ដែលជាយន្តការដ៏មានប្រសិទ្ធភាពជួយលើកទឹកចិត្តឱ្យសិស្សានុសិស្សគ្រប់កម្រិតឱ្យស្រឡាញ់ និងចូលរួមថែរក្សាការពារបរិស្ថាន សាលារៀនបៃតងនិងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner