ក្នុងនាមជាសមាជិកអាស៊ានដូចគ្នា និងជាមិត្តយូរអង្វែងរបស់មីយ៉ាន់ម៉ា សេចក្តីប៉ងប្រាថ្នាតែមួយគត់របស់កម្ពុជា គឺចង់ឱ្យប្រជាជាតិមីយ៉ាន់ម៉ាទាំងមូលរីករាយក្នុងជីវិតជាមួយសន្តិភាព និងភាពសុខដុមរមនា

អត្ថបទដោយ៖
AMS OneMinute

កម្ពុជាដែលធ្លាប់ជាប្រទេសហែកហួរដោយសារសង្រ្គាម ជឿជាក់ថា មាគ៌ាតែមួយគត់ដើម្បីបញ្ចប់អំពើហឹង្សា និងស្តារឡើងវិញនូវប្រក្រតីភាព គឺតាមរយៈដំណើរការនៃកិច្ចសន្ទនា និងការសម្រុះសម្រួលក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ហើយដំណើរការនេះត្រូវតែចាប់ផ្តើមនៅពេលណាមួយជាក់ជាពុំខាន។

កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍អព្យាក្រឹត និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។

កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នឹងខិតខំធ្វើតាមអ្វីដែលអាចធ្វើទៅបាន ដើម្បីជួយប្រទេស និងប្រជាជនមីយ៉ាន់ម៉ា ទទួលបាននូវស្ថិរភាព និងសន្តិភាព។ កម្ពុជាឈរជាមួយប្រទេស និងប្រជាជនមីយ៉ាន់ម៉ា ក្នុងគ្រាដ៏លំបាកនេះ ហើយយើងនឹងបន្តធ្វើដូច្នេះ តាមរយៈការគាំទ្រឧបត្ថម្ភមនុស្សធម៌។

ប្រភព៖ ការបរទេស

ads banner