Real Madrid កាន់តែខិតជិតនាំយកខ្សែការពារកណ្តាលម្នាក់របស់ Chelsea

កីឡាករ Antonio Rudiger គ្រោងនឹងចាកចេញពី Chelsea ហើយចុះកុងត្រាដោយឥតគិតថ្លៃជាមួយ Real Madrid នៅរដូវក្តៅក្រោយ បន្ទាប់ពីត្រូវបានគេរាយការណ៍ថាបានឈានដល់កិច្ចព្រមព្រៀងក្រៅផ្លូវការជាមួយក្លឹបអេស្ប៉ាញ។ Rudiger វ័យ ២៨ ឆ្នាំនៅសល់ត្រឹមតែរយៈពេល ៧ខែទៀតប៉ុណ្ណោះក្នុងកិច្ចសន្យាបច្ចុប្បន្ននៅតោខៀវ ។


ខ្សែការពារកណ្តាលសញ្ជាតិអាឡឺម៉ង់ ត្រូវបានគេយល់ថា បានទទួលការផ្តល់ជូនទឹកប្រាក់ដ៏ច្រើនដើម្បីចូលរួមជាមួយ Real Madrid និង Bayern Munich នៅពេលដែលកិច្ចព្រមព្រៀងផុតកំណត់ សម្រាប់ចាកចេញពី Stamford Bridge ដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយ ។ យោងតាមសារព័ត៌មាន The Independent បានអោយដឹងថា ក្លឹបមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដកំពុងនាំមុខគេក្នុងការប្រជែងចុះហត្ថលេខាជាមួយ Rudiger បន្ទាប់ពីបានឈានដល់ ‘កិច្ចព្រមព្រៀងក្រៅផ្លូវការ’ ជាមួយបងប្រុសនិងភ្នាក់ងារដោះដូរកីឡាករលោក Sahr Senesie ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner