​ធ្លាក់​ឧទ្ធម្ភាគចក្រ​ដឹក​មេបញ្ជាការ​យោធា​ជាន់ខ្ពស់​របស់​ឥណ្ឌា

​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ ​ដឹកជញ្ជូន​មេបញ្ជាការ​យោធា​ជាន់ខ្ពស់​ ​ក្នុង​ប្រទេស​ឥណ្ឌា​ ​បាន​ធ្លាក់​នៅ​ចំណុច​រដ្ឋ​ ​T​am​i​l​ N​a​d​u ​ភាគ​ខាងត្បូង​ប្រទេស​ ​នារសៀល​ថ្ងៃ​ទី​៨​ ​ធ្នូ​ ​២​០​២​១​នេះ​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ CN​A​ ​នៅ​មុននេះ​បន្តិច​។​

​ប្រភព​ថា​ ​មេបញ្ជាការ​វ័យ​៦​៣​ឆ្នាំ​ ​ឈ្មោះថា​ B​i​p​in​ ​Raw​at​ ​បាន​ធ្វើដំណើរ​តាមរយៈ​ឧទ្ធម្ភាគចក្រ​ ​M​i​-17​V​5 c​hopper​ ​ផលិត​នៅ​រុស្ស៊ី ​ក៏​ជួប​ឧប​ទ្ទេ​វ​ហេតុតែ​ម្តង​ ​នេះ​បើ​តាម​កង​កម្លាំងទ័ព​អាកាស​ឥណ្ឌា​ ​ប្រកាស​ឲ្យដឹង​តាមរយៈ​បណ្តាញ​សង្គម​ ​T​wit​t​e​r ​។​

​លោក​ឧត្តមសេនីយ៍​ B​i​p​in​ ​Raw​at​ ​គឺជា​មេបញ្ជាការ​កំពូល​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ ​ជាមនុស្សជិតស្និទ្ធនឹង​នាយករដ្ឋមន្ត្រី​ N​a​rend​r​a​ ​M​o​d​i​ ​។ ​លោក​និង​ភរិយា​បាន​ធ្វើដំណើរ​ជាមួយ​មន្ត្រី​មួយ​ចំនួន​ទៀត​។​

​យ៉ាងណាក៏ដោយ​ ​ពុំទាន់​មាន​ព័ត៌មាន​ពី​ស្ថានភាព​លោក​ឧត្តមសេនីយ៍​ B​i​p​in​ ​Raw​at​ ​និង​ភរិយា​នៅឡើយ​ទេ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner