របាយការណ៍បឋមបង្ហាញថា វ៉ារ៉្យង់អូមីក្រុងអាចនឹងមានឥទ្ធិពលស្រាលជាងវ៉ារ៉្យង់ដទៃ បើទោះជាមេរោគកូវីដ១៩ កំពុងតែរីករាលដាលលឿនជាងពេលណាៗទាំងអស់នៅអាហ្រ្វិកខាងត្បូង

អត្ថបទដោយ៖
AMS OneMinute

របាយការណ៍បឋមបង្ហាញថា វ៉ារ៉្យង់អូមីក្រុងអាចនឹងមានឥទ្ធិពលស្រាលជាងវ៉ារ៉្យង់ដទៃ បើទោះជាមេរោគកូវីដ១៩ កំពុងតែរីករាលដាលលឿនជាងពេលណាៗទាំងអស់នៅអាហ្រ្វិកខាងត្បូង ដោយសារការចម្លងលឿននៃវ៉ារ្យ៉ង់ អូមីក្រុងក៏ដោយ។

យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្របានព្រមានប្រឆាំងនឹងរបាយការណ៍ខាងលើ ព្រោះវ៉ារ្យ៉ង់នេះទើបតែត្រូវបានរកឃើញកាលពីខែមុន ផលប៉ះពាល់ពិតប្រាកដមិនទាន់បង្ហាញចេញភ្លាមៗ ហើយអ្នកវិទ្យាសាស្ដ្រត្រូវការការសិក្សាបន្ថែមទៀត មុននឹងអាចនិយាយអំពីវ៉ារ៉្យង់នេះដោយមានទំនុកចិត្ត។

វ៉ារ្យ៉ង់នេះ បានរីករាលដាលយ៉ាងឆាប់រហ័ស ហើយត្រូវបានគេរកឃើញនៅប្រមាណជាង ៤០ប្រទេស លើទ្វីបចំនួន ៦។ មន្ត្រីសុខាភិបាល និងអ្នកស្រាវជ្រាវ បាននិយាយថា វាអាចជាទម្រង់ឆ្លងលឿនបំផុត ដែលអាចគ្របដណ្ដបទូទាំងពិភពលោក ដូចវ៉ារ៉្យង់ ដែលតា។ ពិភពលោកអាចនឹងត្រូវប្រឈមនឹងវដ្តនៃជំងឺ ដែលតម្រូវឱ្យមានការបិទខ្ទប់ និងការរងទុក្ខផ្នែកសេដ្ឋកិច្ចជាថ្មីម្ដងទៀត។

ប្រភព៖ New York Times

ads banner