កម្ពុជាទទួលបានវ៉ាក់សាំង Astra Zeneca ចំនួន២៩ម៉ឺន៤០០ដូស (Video Inside)
កម្ពុជាបានទទួលវ៉ាក់សាំង Astra Zeneca ចំនួន២៩ម៉ឺន៤០០ដូសនៅថ្ងៃសុក្រនេះ ដែលជាវ៉ាក់សាំងតាមរយៈ យន្តការកូវ៉ាក់។ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រីយក់សម្បត្តិក្នុងឳកាស ទទួល វ៉ាក់សាំងAstra Zeneca ចំនួន២៩ម៉ឺន៤០០ដូសនៅថ្ងៃនេះ បានប្រាប់អ្នកសារព័ត៌មានថានៅក្នុងខែធ្នូនេះ កម្ពុជានឹងបន្តទទួល បានវ៉ាក់សាំងបង្កាជម្ងឺកូវីដ១៩ជាច្រើនថែមទៀត។
វ៉ាក់សាំងដែលបានមកដល់និងរំពឹងមកដល់ជាបន្តបន្ទាប់នេះ គឺនៅទន្ទឹមនឹងការបញ្ជាក់របស់មន្ត្រីក្រសួងសុខា ភិបាលជុំវិញការពិចារណាចាក់បន្តលើកុមារតូចៗថែមទៀត។ បច្ចុប្បន្នកម្ពុជាបានអនុវត្តការចាក់លើ កុមារត្រឹម តែអាយុ៥ឆ្នាំតែប៉ុណ្ណោះ។ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់អ្នកសារព័ត៌មានថាគេគ្រោង នឹងចាក់លើ កុមារក្រោមអាយុ៥ឆ្នាំថែមទៀត ។
បច្ចុប្បន្នក្នុងរង្វង់តួលេខប្រជាពលរដ្ឋចំនួន១៦លាននាក់នៅទូទាំងប្រទេស, ការចាក់លើពលរដ្ឋបានប្រមាណ ៨៨,៧២% ហើយ, ប៉ុន្តែដោយសារភាពមិនទាន់ប្រាកដប្រជានៃការផុតរលត់នូវជម្ងឺកូវីដ១៩ក្នុងពិភពលោក បាន ជម្រុញឱ្យកម្ពុជាត្រូវរៀបចំរកលទ្ធភាពបង្កើតរោងចក្រផលិតវ៉ាក់សាំងក្នុងប្រទេសរបស់ខ្លួន។ កម្ពុជាត្រៀមនឹង មានវ៉ាក់សាំងដែលនឹងផលិតក្នុងប្រទេសរបស់ខ្លួននៅក្នុងឆ្នាំ២០២២ខាងមុខនេះហើយ។ មន្ត្រីតំណាងអង្គការ សុខភាពពិភពលោកស្រីលីអាយលែន បានថ្លែងថាកម្ពុជាគឺជាប្រទេសដែលមានសំណាងជាងគេក្នុងការទទួល បានវ៉ាក់សាំងបង្កាកូវីដ១៩ ។
តួលេខសរុបចាក់វ៉ាកសាំងលើប្រជាពលរដ្ឋទូទាំងប្រទេសគិតត្រឹមថ្ងៃទី១០ ខែធ្នូ បានកើនដល់១៤លាន១សែន៩ ម៉ឺន៤ពាន់៤៧៤នាក់ហើយ។ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន១៣លាន៥សែន៣ម៉ឺន៣ពាន់៨៨៧ នាក់, ការចាក់លើពលរដ្ឋវ័យ១៨ឆ្នាំឡើង បានកើនដល់១០លាន១សែន១ម៉ឺន៥ពាន់៨២នាក់, ការចាក់លើយុវ
ជនវ័យជំទង់អាយុរវាងពី១២ដល់១៧ឆ្នាំ មានចំនួន១លាន៨សែន៦ពាន់៩៥៧នាក់, ចំណែកការចាក់លើ កុមារ អាយុពី៦ដល់១១ឆ្នាំ មានចំនួន១លាន៩សែន៨ម៉ឺន៧ពាន់៩៦៣នាក់ និងការចាក់លើកុមារអាយុ៥ឆ្នាំ បាន ចំនួន ២សែន ៨ម៉ឺន៤ពាន់៤៧២នាក់ ។ ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃទី១០ ធ្នូ បាន ចំនួន២ លាន៦សែន ៩ម៉ឺន៦៧៩នាក់ ៕