រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដ១៩ចំនួន១៥ករណី (Video Inside)
តួលេខឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានកើនឡើង៣ករណីវិញប៉ុន្តែស្ថិតក្នុងខ្ទង់ជាង ១០ ជាដដែល។ ការឆ្លងកូវីដ១៩នៅថ្ងៃសុក្រនេះ មានចំនួន១៥ករណីបើប្រៀបធៀបនឹងម្សិលមិញគឺមានតែ១២ករណី នោះទេ។
យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមការឆ្លងថ្មីចំនួន១៥ករណីកនោះ ការឆ្លងក្នុងសហគមន៍ មានចំនួន១៤ករណី, ចំណែកការឆ្លងមកពីក្រៅប្រទេសមានចំនួន១ករណី។ ការឆ្លងធ្លាក់មកនៅក្នុងខ្ទង់ជាង១០ ករណីនេះ មានរយៈពេល៥ថ្ងៃជាប់គ្នាមកហើយ។
កម្ពុជាគិតត្រឹមថ្ងៃទី១០ ខែធ្នូ ការ ឆ្លងសរុបទូទាំង ប្រទេសមានចំនួន១២ម៉ឺន៣២៧ករណី, ចំណែកការ ព្យា បាលជាសះស្បើយមានចំនួន១១ ម៉ឺន៦ពាន់ ៦៨០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៤នាក់ក្នុងនោះ អ្នកមិន បានចាក់វ៉ាក់សាំងមាន៣នាក់ ដែលនាំឲ្យការស្លាប់សរុបមានចំនួន២ពាន់៩៧៨នាក់៕