កម្ពុជាគ្រោងសាងសង់ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុ (Video Inside)

កម្ពុជាមានគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី២ និងជំហានទី៣ នៅកំពង់ផែស្វយ័តក្រុងព្រះ សីហនុ។ មន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជួនបានថ្លែងថា គម្រោងសាងសង់ចំណតផែកុងទីន័រនេះគឺ ដើម្បី ឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រ និងដើម្បីធានាដល់ការចូលចតនាវា កុងតឺន័រខ្នាតធំៗប្រចាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក។  

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី លោកស៊ុន ចាន់ថុល ក្នុង កិច្ច ប្រជុំមួយកាលពីថ្ងៃទី៩ធ្នូ បានបង្ហាញការគាំទ្រទាំងស្រុងលើគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីនេះ និងបាន ជំរុញឱ្យក្រុមហ៊ុនសាងសង់ធ្វើឱ្យបានលឿនទាន់ពេល ដើម្បីទាក់ទាញវិនិយោគិនបន្ថែម និងចូលរួមចំណែកក្នុង ការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនតាមផ្លូវសមុទ្រ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងជាតិមាតុភូមិ ជាកំពង់ផែទឹក ជ្រៅតែមួយគត់របស់កម្ពុជា និងជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុត ដែលបានជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យឆ្ពោះ ទៅមុខ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner