ថ្មីៗនេះអាមេរិកបន្តបង្ខូចឈ្មោះនិងលាបពណ៌លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា

អត្ថបទដោយ៖
AMS OneMinute

“ថ្មីៗនេះអាមេរិកបន្តបង្ខូចឈ្មោះនិងលាបពណ៌លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា គំរាមកំហែង ដាក់សម្ពាធ និងការដាក់ទណ្ឌកម្មមកលើកម្ពុជា។ នេះគឺជាទង្វើដែលប្រើអំណាចគៀបសង្កត់លើអ្នកដទៃយ៉ាងពិតប្រាកដ និងច្បាស់លាស់ ហើយវាក៏បានល្មើសនឹងក្រមប្រតិបត្តិមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។ ភាគីចិនប្រឆាំងជាដាច់ខាតចំពោះទង្វើបែបនេះ។” នេះបើតាមលោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន។

“ភាគីចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាពជាតិ និងសេចក្តីថ្លៃថ្នូរនៃជាតិ និងឈរជាមួយប្រជាជនកម្ពុជាជារៀងរហូត៕”

✍🏽-ស្ថានទូតចិននៅកម្ពុជា

ads banner