សង្ស័យតៃកុងស្រវឹងស្រាបើករថយន្តបុកសួនផ្លូវហោះក្រឡាប់ជាច្រេីនត្រឡប់ទៅគងលើរទេះលក់បាយឆាទៀតរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុកសួនច្បារចែកទ្រូងផ្លូវក្រឡាប់អូសជាច្រើនម៉ែត្រមកគង់លើរទេះលក់មីឆាបាយឆាយ៉ាងច្រង៉ាង ទៅមុខលែង កាលវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃសុក្រ ទី១០ ខែ ឆ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចមុខផ្សារព្រែកជ្រៃក្នុងសង្កាត់ស្ពានថ្ម ខណ្ឌសែនសុខ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AP -7876 ធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ ខណះមកដល់ចំណុចកើតហេតុខាងលើ ដោយស្ថានភាពផ្លូវកោងផងនោះបានជ្រុលទៅបុកសួនច្បារពុះចែកផ្លូវហោះរំលងសួនក្រឡាប់អូសជាច្រើនម៉ែត្រមកគង់លើរទេះលក់បាយឆាមីឆាខណះមកប្អូនកំពុងទទួលទានឆ្ងាញ់រត់ចែកជើងគ្នា តែសំណាងណាស់មិនមានអ្នករបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដោយឃាត់ខ្លួនម្ចាស់រថយន្តបង្កប្រគល់ឲ្យសមត្ថកិច្ចជំនាញ ព្រមទាំងរថយន្ត ចាត់ការតាមនីិវិធីច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner