វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងមានសុចរិត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងមានសុចរិតភាពក្នុងការបំពេញភារកិច្ច ជៀសវាងការបំពានច្បាប់និងវិជ្ជាជីវៈដោយគិតតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ កិត្យានុភាពសា្ថប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីពដែលអនុវត្តបានត្រឹមត្រូវតាមវិជ្ជាជីវៈ។

ការអំពាវនាវនេះ បានធ្វើឡើងតាមរយៈសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពី ” កូវីដ-១៩ ៖ បញ្ញាប្រឈម និងឱកាសសម្រាប់អ្នកសារព័ត៌មាន ” ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១។

ទន្ទឹមនេះ សម្តេចតេជោក៏សូមអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ចូលរួមឱ្យកាន់តែសកម្មថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយធ្វើការផ្សព្វផ្សាយព័ត៌មានអប់រំ និងវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាលជូនប្រជាពលរដ្ឋឱ្យយល់ដឹងច្បាស់ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣កុំ ៣ការពារ ” និងសូមចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដោយផ្សព្វផ្សាយព័ត៌មានពិត និងធ្វើការបកស្រាយពន្យល់ដើម្បីបន្សាបព័ត៌មានក្លែងក្លាយឱ្យបានទាន់សភាពការណ៍៕ 

ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner