អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិពីររូប បានទទួលនីតិសម្បទាឡើងវិញ
ភ្នំពេញ ៖ អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិចំនួនពីររូប គឺលោក ស៊ុន ចន្ធី និងលោក មុត មល្លា បានទទួលនីតិសម្បទាឡើងវិញ។នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដែល AMS ទទួលបាននៅព្រឹកថ្ងៃទី១១ ខែធ្នូឆ្នាំ២០២១នេះ។
លោក ស៊ុន ចន្ធី និងលោក មុត មល្លា ត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំតាមអំណាចសាលដីកា លេខ ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០១៧ របស់តុលាការកំពូល។
លោក មុត មល្លា លោក ស៊ុន ចន្ធី
សូមជម្រាបថា លោក មុត មល្លា និងលោក ស៊ុន ចន្ធី ដាក់ ពាក្យស្នើសុំផ្តល់នីតិសម្បទានូវសិទ្ធិធ្វើនយោបាយឡើងវិញទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពី ថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០២១។ លោក ស៊ុន ចន្ធី គឺជាអតីតជំនួយការផ្ទាល់របស់ទណ្ឌិត សម រង្ស៊ី មេខ្លោងឧទ្ទាមក្រៅច្បាប់៕
ដោយៈពលជ័យ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕