ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកឃោសនាអប់រំនៃយុជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំប្រតិភូ ផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល ទស្សនកិច្ច ស្វែងយល់ពីគោលនយោបាយឈ្នះ-ឈ្នះ និងការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន

ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាលតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល  រួមដំណើរជាមួយឯកឧត្តម កែវ ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាល បាន អញ្ជើញដឹកនាំប្រតិភូ ផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាលចំនួនជាងសែសិបនាក់  ធ្វើទស្សនកិច្ច សិក្សានៅវិមានអនុស្សាវរីយ៍ឈ្នះ-ឈ្នះ ដើម្បីស្វែងយល់ ពីមរតនៃការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ និងប្រវត្តិតស៊ូររំដោះជាតិមាតុភូមិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២១ ។

បន្ទាប់ពី មានមតិសសម្តែងការស្វាគមន៍ចំពោះវត្តមានរបស់ប្រតិភូរួចមក លោកជំទាវ ឧត្តមសេនីយ៍ឯក ណឹម សុវត្តី ទីប្រឹក្សាសម្ដេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយិកា អង្គរភាពសេនាតេជោ បានធ្វើបទបង្ហាញដោយពន្យល់ជូនយ៉ាងក្បោះក្បាយអំពីស្មាដៃ គុ ណូប ការៈ និងការពលីកម្មទាំងកាយ និងបញ្ញារបស់ ម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធ ក្នុងការចាប់ផ្តើមនូវដំណើរការតស៊ូពីគ្រាដំបូងបំផុត។

ក្រោយពីបានស្តាប់ បទបង្ហាញ និងទស្សនា វិមានឈ្នះ-ឈ្នះ រួចមក គណប្រតិភូ ទទួលបាននូវការយល់ដឹងថាវិមាននេះត្រូវបានចាប់ផ្តើមសាងសង់ឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ និងត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ការកសាងវិមាននេះគឺដើម្បីទុកជានិមិត្តរូបនៃសុខសន្តិភាព ឯកភាពជាតិ ដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃជាច្រើនទស្សវត្សរ៍កន្លងមក ហើយវិមានឈ្នះ-ឈ្នះ នេះក៏នឹងក្លាយជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយៗផងដែរ។

លើសពីនេះទៅទៀត ឯកឧត្តម ចាយ បូរិន ឯកឧត្តម កែវ ពិសិដ្ឋ រួមជាមួយសមាជិកសមាជិកាប្រតិភូទាំងអស់បានចាប់អារម្មណ៍និងវាយតម្លៃខ្ពស់ ព្រមទាំងបានចាត់ទុក វិមានអនុស្សាវរីយ៍ឈ្នះ-ឈ្នះ នេះ គឺតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព ឯកភាពជាតិ និងឈ្នះជានិច្ចនិរន្តរ៍ គ្មានសង្រ្គាមស៊ីវិលទៀតឡើយ ហើយក៏ជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាពនិងវិបុលភាពនៃកម្ពុជាទាំងមូល។ ឯកឧត្តម ចាយ បូរិន ក៏បានសង្កត់ធ្ងន់ផងដែរថា យុវជនកម្ពុជាពិតជាមានមោទកភាពចំពោះការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណចក្រកម្ពុជា ដែលបានដឹកនាំនាវាកម្ពុជាបោះជំហានទៅមុខយ៉ាងខ្ពស់មុខខ្ពស់មាត់ ពិសេសមានការប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់និងអន្តរជាតិ ដែលនេះបង្ហាញឱ្យឃើញថា សម្តេចតេជោនាយករដ្ឋមន្រ្តី គឺជាប្រមុខដឹកនាំប្រទេសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសការធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងការខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមដោយសន្តិវិធី ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលកម្ពុជាខិតខំរកបានដោយលំបាក និងការកសាងនិងអភិវឌ្ឍប្រទេសជាតិឱ្យការរីកចម្រើនយ៉ាងឆាប់រហ័សថែមទៀតផង។

ជំនួសមុខឲ្យឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល សូមថ្លែងអំណរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបទេសក្រសួងការពារជាតិ ដែលបានបង្កលក្ខណៈងាយស្រួលដល់ប្រតិភូយុវជនផ្នែកឃោសនាអប់រំនៃយុជនគណបក្សថ្នាក់កណ្តាលទាំងអស់បានទស្សនកិច្ចសិក្សាស្វែងយល់ប្រកបដោយជោគជ័យ។ តាងនាមផ្នែកឃោសនាអប់រំ ឯកឧត្តម ចាយ បូរិន បានអរគុណដល់លោកជំទាវ ណឹម សុវត្តី អគ្គនាយិកា អង្គភាពសេនាតេជោដែលបាន សម្របសម្រួលកិច្ចការទស្សនកិច្ចនេះ និងធ្វើបទបង្ហាញតាំងពីដើមរហូតដល់ចប់។

ឯកឧត្តម ចាយ បូរិន បានប្រគល់ជូនថវិការចំនួន២លានរៀលរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតនិងលោកជំទាវ ជូនលោកជំទាវ ណឹម សុវត្តី សម្រាប់ប្រើប្រាស់តាមតម្រូវការនៅវិមានអនុស្សាវរីយ៍ឈ្នះឈ្នះ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner