សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់តាមដីការតុលាការ ករណីលួច
ភ្នំពេញ៖ បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខធ្វើការឃាត់ខ្លួនតាមដីការលេខ៨២០ដចន ចុះថ្ងៃទី០៩-១០-២០១៩ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹទ្ធអំពើហឹង្សា នៅចំណុចមុខសាលាបឋមសិក្សាត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី២៧-០៥-២០១៩ វេលាម៉ោង០៤ និង០០នាទី ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាការឃាត់ខ្លួន ជនសង្ស័យខាងលើនេះនៅវេលាម៉ោង១៩ និង៣០នាទីថ្ងៃទី ១៨ខែធ្នូឆ្នាំ២០១៩ នៅចំណុច តាមផ្លូវភ្នំពេញហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថាជនសង្ស័យមានឈ្មោះ ហួត សុវណ្ណ ភេទប្រុស អាយុ២២ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៣DP១២ ផ្លូវ២២២ ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅចំណុច តាមផ្លូវហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ចាប់តាមដីការលេខ៨២០ដចន ចុះថ្ងៃទី០៩-១០-២០១៩ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹទ្ធអំពើហឹង្សា នៅចំណុចមុខសាលាបឋមសិក្សាត្រពាំងរាំង ត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី២៧-០៥-២០១៩ វេលាម៉ោង០៤ និង០០នាទី។ បច្ចុបន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការរដ្ឋាន នគរបាលខណ្ឌសែនសុខ និងក៏សាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្ត៕ធ.ដ