១១ ធ្នូ ២០២១
១. ១១ខែ ឆ្នាំ២០២១ ប្រាក់ចំណូលកំពង់ផែស្វយ័តភ្នំពេញមានជាង ៣០លានដុល្លារ កើន ១៤% ក្នុងនោះចំណូលពីប្រតិបត្តិការផែគ្របដណ្តប់ជាង ៨០% – ភ្នំពេញបុស្តិ៍
២. សមត្ថ កិច្ច ចម្រុះ នៃ ស្នងការ នគ បាល ខេត្តកណ្តាល បាន បង្ក្រាប ការ នាំ ចូល សាច់ គោ និង សាច់ ក្របី ខុសច្បាប់ ពី ប្រទេស វៀតណាម ប្រមាណ ៣ តោន តាមច្រកភ្នំដិន – កោះសន្តិភាព
៣. ចុងឆ្នាំ២០២២ កម្ពុជានឹងមានមជ្ឈមណ្ឌលជាតិសម្រាប់ជនមានពិការភាព ដែលសាងសង់ក្នុងតម្លៃ ១០លានដុល្លារ លើផ្ទៃដីទំហំជាង ៦ហិកតា នៅខេត្តកណ្តាល – ថ្មីៗ
៤. រដ្ឋាភិបាលហ្វាំងឡង់ នឹងបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ៦៤គ្រឿង ពីអាមេរិក ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន ក្រោមតម្លៃ ៩.៥ពាន់លានដុល្លារ – AFP
៥. វៀតណាមនឹងបើកជើងហោះហើរអន្តរជាតិ ឡើងវិញនៅដើមឆ្នាំ២០២២ សម្រាប់ប្រទេសជាគោលដៅដូចជា កម្ពុជា ចិន ជប៉ុន កូរ៉េខាងត្បូង ថៃ សិង្ហបុរី ឡាវ និងអាមេរិក – Xinhua
