រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរលើកំណាត់ផ្លូវលេខ១៧៨ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ ក្រោមអធិបតីភាពសម្តេចតេជោ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ (Hyatt Regency Phnom Penh Hotel) ស្ថិតនៅលើផ្លូវលេខ១៧៨ (ចន្លោះផ្លូវ១៧៨ កែងផ្លូវ១៩ និងផ្លូវ១៧២ កែងផ្លូវ១៣) ភូមិ៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីម៉ោង០៥៖០០នាទីព្រឹក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។
រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

