ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,១៩៨,១៦២នាក់ (គិតត្រឹមថ្ងៃទី១១ ខែធ្នូ)
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ គិតត្រឹមយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,២០០,១៦២នាក់។ ក្នុងនោះរួមមាន
១. ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,១១៧,៧៩៦នាក់ ២. ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨០៧,២៦១នាក់ ៣. ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៩៨៨,៦៧៧នាក់ ៤. អាយុ៥ឆ្នាំ ២៨៦,៤២៨នាក់
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ៕




