បុរសវ័យចំណាស់ម្នាក់អង្គុយលើម៉ូតូមើលករណីគ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែផ្ងាក្រោយធ្លាក់ស្លាប់ភ្លាមៗ
ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ បន្ទាប់ពីអង្គុយលើម៉ូតូមើលករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យដាច់ផ្ងាមកក្រោយធ្លាក់ពីលើម៉ូតូស្លាប់មួយរំពេចបង្ក ឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្រោយទីលានចាក់សំរាមចាស់ ក្នុងភូមិចំរើនផល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ផេង តេត ភេទប្រុសអាយុ៥៨ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់នៅជិតកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិលេខ១ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះខាងបានដើរមកអង្គុយ លើម៉ូតូរបស់គេមើលករណីគ្រោះថ្នាក់ចរាចរណ៍ហើយរៀបនិងចុះពីលើម៉ូតូស្រាប់តែដាច់ផ្ងាមកក្រោយធ្លាក់លើដី បណ្ដាលឲ្យស្លាប់ភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកចំនុចកើតហេតុរួចទាក់ទងជំនាញមកធ្វើកោសល្យវិឆ្ឆ័យ និងធ្វើកំណត់ហេតុរួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ