សសយក រាជធានីភ្នំពេញ បន្តផ្តល់ជូនម៉ាស៊ីនចម្រោះទឹកស្អាតជូនសាលាបឋមសិក្សាកំបូលក្នុងខណ្ឌកំបូល និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន

សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បន្តផ្តល់ជូនម៉ាស៊ីនចម្រោះទឹកស្អាតជូនសាលាបឋមសិក្សាកំបូលក្នុងខណ្ឌកំបូល និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ។

«រស់នៅស្អាត សាលារៀនស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនាគតរុងរឿង» នេះជាពាក្យស្លោក ដែលបានផ្សព្វផ្សាយក្នុងយុទ្ធនាការផ្តល់ម៉ាស៊ីនចម្រោះទឹកស្អាតជូនដល់សាលារៀនមួយចំនួននៅរាជធានីភ្នំពេញ។ ម៉ាស៊ីនចម្រោះទឹកស្អាត បានចូលរួមចំណែកជំរុញចលនាសាលាមេត្រីបរិស្ថាន សំដៅបំផុសស្មារតី និងទម្លាប់ប្រជាពលរដ្ឋ រស់នៅស្អាត ហូបស្អាត ផឹកស្អាត មានអនាម័យ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមសាលរៀន និងនៅក្នុងសហគមន៍។

សូមបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដោយមានការគាំទ្រពីក្រសួងបរិស្ថាន នៅថ្ងៃសៅរ៍ទី១១ ខែធ្នូ ឆ្នាំ២០២១ បានបន្តផ្តល់ជូនម៉ាស៊ីនចម្រោះទឹកស្អាតនៅតាមសាលារៀនជាច្រើនក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យសិស្សានុសិស្សអាចទទួលបានទឹកបរិភោគប្រកបដោយសុវត្ថិភាព និងមានអនាម័យ។

ជាមួយគ្នានេះ ការចូលរួមគាំទ្រ និងទ្រទ្រង់ទាំងស្មារតី ធនធាន និងសម្ភារពីគ្រប់ភាគីពាក់ព័ន្ធ ចូលរួមលើកកម្ពស់សមត្ថភាពនៃការផលិតធនធានមនុស្សនៅតាមសាលារៀនប្រកបដោយគុណភាព និងបរិមាណ សម្រាប់ឆ្លើយតបទៅនឹងការវិវឌ្ឍសេដ្ឋកិច្ច និងសង្គម ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner