អភិបាលស្រុកជើងព្រៃ សហការជាមួយព្រះសង្ឃ នាំយកអំណោយកាកបាទក្រហមស្រុកចែកជូនគ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះ
លោក អូត ឈាងលី អភិបាល នៃគណះអភិបាលស្រុកជើងព្រៃ សហការជាមួយព្រះអនុគណស្រុក ព្រះមន្រ្តីសង្ឃ ព្រះចៅអធិការវត្ត នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នំា២០១៩ នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខ នឹងយកនូវអំណោយ របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ផ្តល់ជូនប្រជាពលរដ្ឋចំនួន០១គ្រួសារ ដែលជួបគ្រោះអគ្គីភ័យឆេះផ្ទះកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នំា២០១៩គន្លង ទៅ ស្ថិតនៅក្នុងភូមិដំណាក់អំពិល ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ខូចខាតផ្ទះ០១ខ្នង ទំហំ ៦មx៨ម ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងសង្កសី ។
ក្នុងឱកាសនេះដែរ លោកអភិបាលស្រុកជើងព្រៃបានចូលរួមនូវការសោកស្តាយជាពន់ចំពោះ ក្រុមគ្រួសរដែលទទួលរងនូវអគ្គីភ័យឆាបឆេះ ធ្វើអោយបាត់បង់នូវទ្រព្យសម្បត្តិ ដែលខិតខំរកមកដោយលំបាកតែត្រូវបាត់បង់ទៅវិញ។
លោកអភិបាលបានមានប្រសាសន៍លើកឡើងដែរ រាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺកាកបាទក្រហមកម្ពុជា ដែលគឺតែងតែនៅជាមួយបងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ទីណាមានការលំបាកទីនោះមានកាកបាទក្រហម្ពុជា ។
សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូនគ្រួសាររងគ្រោះខាងលើរួមមាន៖
– ឯកឧត្តមបណ្ឌិត ម៉ា ឈឿន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជើងព្រៃ និងលោកជំទាវ ( សម្ភារះប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកា៥០ម៉ឺនរៀល សរុប ១.៦៨០.០០០រៀល )
– ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកជើងព្រៃ និងលោកជំទាវ ( ថវិកា ២លានរៀល )
– លោក អូត ឈាងលី អភិបាល នៃគណះអភិបាលស្រុកជើងព្រៃ ( ថវិកា ២០០.០០០រៀល )
– លោក ខាត់ សុខន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ( ថវិកា ២០០.០០០ រៀល )
– អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជើងព្រៃ ( សម្ភារះប្រើប្រាស់ គ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា ២០០.០០០ រៀល )
– ព្រះអនុគណ ព្រះមន្រ្តីសង្ឃ ព្រះចៅអធិការវត្ត ( សម្ភារះប្រើប្រាស់ គ្រឿងឧបភោគបរិភោគមួយចំនួន និងបច្ច័យ ៨៨២.០០០រៀល ) ។