ឧត្តមសេនីយ៍ត្រី នៃ និយម អញ្ជើចុះសាកសួរសុខទុក្ខ គ្រួសារសមាជិក សមាគមនអតីតយុទ្ធជនកម្ពុជា ចំនួន ៣គ្រួ សារនៅក្រុងតាខ្មៅខេត្តកណ្តាល

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្ដាល ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល នៅព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ បានដឹកនាំនាយទាហាន ចុះសាកសួរសុខទុក្ខ គ្រួសារសមាជិក ស.អ.ក ចំនួន ០៣គ្រួសារ ក្នុងនោះមានឈ្មោះ ៖ ១. ឈ្មោះ កែវ លន់ ២. ឈ្មោះ ចេង សុផល ៣. ឈ្មោះ មាន សាខន ដែលមានទីលំនៅស្ថិតក្នុង ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដម នៃ និយម ប្រធានសមាគមនអតីយុទ្ធជនកម្ពុជា ខេត្តកណ្តាល បានចុះពិនិត្យផ្ទះ គ្រួសារអតីតយុទ្ធជន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជួយឧបត្ថម្ភដល់គ្រួសារសមាជិក ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ១០ម៉ឺនរៀល, អង្គរចំនួន ២៥គីឡូក្រាម, ទឹកស ០១យួរ, ទឹកត្រី ០១យួរ, និងទឹកសុទ្ធ ០១កេស។
ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្ដាល ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល បានមានប្រសាសន៍បញ្ជាក់ថា ការចុះសួរសុខទុក្ខ ដល់ផ្ទះនេះ គឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ  ដែលបានបង្ហាញពីការយកចិត្តទុកដាក់មកលើគ្រួសារអតីតយុទ្ធជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ និងប្រជាជន៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner