ធ្លាក់ពីដានហាងភេសជ្ជៈកូគីសំណាងល្អអ្នកនៅក្នុងហាងមិនបង្ករបួសស្នាមគ្រាន់តែដួលម៉ូតូចតមុខហាង ៣-៤គ្រឿង តែប៉ុណ្ណោះ
ហេតុការណ៍ធ្លាក់ដំបូលពីដាននៅក្នុងហាងលក់ភេសជ្ជៈកូគី ស្ថិតតាមបណ្តោយផ្លូវលេខ៣ខាងកើតធនាគារវឌ្ឍនៈ (ខាងជើងផ្សារណាត់បាត់ដំបង) សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបងនៅវេលារសៀល ម៉ោង១៥,៣០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ មានឧបទ្ទវហេតុដ៏ភ្ញាក់ផ្អើលដោយសារតែសម្លេងធ្លាក់ដំបូលពីដានក្នុងហាងភេសជ្ជៈខាងលើ ធ្វើឲ្យកម្លាំងសម្ពាធខ្យល់នៅខាងក្នុងហាង ជះបុកទម្លាយកញ្ចក់នៅក្លោងទ្វារខាងក្រៅបណ្តាលឲ្យខ្ទាតបែកជះចេញមកលើថ្នល់ហើយកម្លាំងខ្យល់ដែលបុកធ្លាក់នេះ បានធ្វើឲ្យម៉ូតូអតិជនដែលចូលទៅហូបក្នុងហាងដួលរលំ៣-៤គ្រឿងផងដែរ។
ក្នុងខណៈពេលដែលកើតហេតុនេះ លោកផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានឲ្យដឹងថា៖ ពេលហេតុការនេះកើតឡើង គឺស្របពេលរូបលោក កំពុងតែឈរទិញថ្នាំ នៅឱសថស្ថានមួយកន្លែងក្បែរគ្នានេះ។លោកក៏បានបញ្ជាក់ទៀតថា៖ក្នុងពេលកើតហេតុនេះ នៅក្នុងហាងក៏មានអ្នកចូលទៅអង្គុយហូបៈសជ្ជៈកន្លែងនោះច្រើនដែរ។ព្រោះលោកឃើញមនុស្សរត់ចេញពីទីនោះតែសំណាងល្អ អ្នកទាំងនោះមិនមានគ្រោះថ្នាក់ ឬ ក៏របួសស្នាមអ្វីនោះទេ។
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងក៏បានបញ្ជាក់ទៀតថា៖ពេលកើតហេតុភ្លាមៗ គឺរូបលោកបានមកដល់ទីនេះភ្លាម តែមិនមានវត្តមានម្ចាស់ហាងនៅទីនោះឡើយ។ ទំនងពួកគេគេចវេសពីហេតុការនេះ។ទោះបីយ៉ាងណា លោកក៏បានបញ្ជាក់ឲ្យដឹងទៀតថា៖លោកបានចូលទៅពិនិត្យមើលក្នុងហាងផ្ទាល់អស់ហើយ គឺពិនិត្យមើលទាំងនៅតាមផ្ទះបាយ និងប្រព័ន្ធភ្លើងក្នុងហាងជាដើម មិនបង្កឲ្យមានបញ្ហាឡើយ។គឺ៖ជាហេតុការធ្លាក់ដំបូលពីដានតែប៉ុណ្ណោះ។ទោះបីយ៉ាងណាម្ចាស់ហាងភេសជ្ជៈកូគីនេះ មិនទាន់មានការបញ្ជាក់ពីឈ្មោះថៅកែហាងភេសជ្ជៈ មួយនេះនៅឡើយទេ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )