ផ្ទះឈើរបស់ពលរដ្ឋរស់នៅភូមិថ្នលបែក ខេត្តព្រះវិហារ ត្រូវបានភ្លើងឆេះខ្ទិចអស់ទាំងស្រុង

ព្រះវិហារ ៖ អគ្គីភ័យបានលេបត្របាក់ ផ្ទះ របស់ប្រជាពលរដ្ឋ អស់ចំនួន ២ខ្នង នឹងទ្រព្យសម្បត្តិរាប់លានរៀល កាលពីវេលាម៉ោង ១០.០០នាទី ព្រឹកថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។

លោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែន បានឲ្យដឹងថា មូលហេតុដែលធ្វើអោយមានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋ គឺកើតឡើងមកពីការឆ្លងចរន្តអគ្គិសនី ខណៈពេលដែលម្ចាស់ផ្ទះ មិននៅ រវល់ទៅធ្វើបុណ្យផ្កាស្រូវ ។

អធិការនគរបាលស្រុកគូលែន លោកឱ សេង បានឲ្យដឹងថា ខ្នងផ្ទះដែលឆេះ ទី១/ មានទំហំ ៩ x ១២ ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងបាំងក្តា រនាបក្រាលក្តា នឹងខ្នងផ្ទះទី២/ មានទំហំ ៥ x ៦ ម៉ែត្រ ដំបូលប្រក់ស្បូវ អញ្ចាំងបាំងក្តា ក្រាលរនាបក្តា ឆេះខ្ទេចអស់ទាំងស្រុង នឹងខូចខាតទ្រព្យសម្បត្តិដូចជា ស្រូវចំនួន ៤ តោន ប្រាក់រៀលចំនួន ១០លានរៀល ម៉ូតូចំនួន ១គ្រឿង ម៉ាកស្មាស់រីវ៉ូ ព្រមទាំងសម្ភារៈមួយចំនួនទៀត។ ប៉ុនែ្តមិនបណ្តាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ ដោយសារករណីអគ្គីភ័យនេះនោះឡើយ ។

អធិការនគរបាលស្រុកគូលែន លោកឱ សេង បានបញ្ជាក់ឲ្យដឹងដែរថា៖ ចំពោះករណីអគ្គីភ័យខាងលើនេះ កម្លាំងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ របស់អធិការរដ្ឋានចំនួន ១ គ្រឿង នឹងប្រើប្រាស់អស់ទឹកចំនួន ២ស្ទែន នៅក្នុងការប៉ាញ់ពន្លត់ ៕ សួនលីណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner