កម្ពុជាធ្វេីជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រគួតកីឡា ទ្រីយ៉ាត្លុង ជ្រើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ដែលមានកីឡាករ កីឡាការិនី អត្តពលិក ចំនួន ៧៦រូប មកពីក្លិបចំនួន១០

ខេត្តកែប ៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ សហការជាមួយរដ្ឋបាលខេត្តកែប បានរៀបចំព្រឹត្តិការណ៍ប្រគួតកីឡាទ្រីយ៉ាត្លុង ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ នៅលើទីតាំងឆ្នេងលេងទឹក ខេត្តកែប ដោយមានកីឡាករ កីឡា ការិនី ជាអត្ថពលិក ចំនួន ៧៦រូប មកពីក្លឹបចំនួន ១០ គឺ ក្លឹបក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, អនុវិទ្យាល័យត្រពាំងសាលា, ក្លឹបត្រពាំងឈូក , មហាជន , ខេត្តកែប, ស្គីក្តា ស្គីកង់, RIANT, Survival Swin Club Siem Reap, និង ANGKOR TRI ACARDEME ។

លោកជំទាវ ម៉ក់ វ៉ាន់ស៊ីថា អគ្គលេខាធិការរង សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានធ្វើរបាយការណ៍ថា ការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ នេះ មាន៦វិញ្ញាសា

  • ទី១-២ វិញ្ញាសាទ្រីយ៉ាត្លុង ទាំងផ្នែកបុរស និងនារី មិនកំណត់អាយុ ដោយហែលទឹកចម្ងាយ ៧៥០ ម៉ែត្រ រួចជិះកង់ចម្ងាយ ២០ គីឡូម៉ែត្រ និងរត់ប្រណាំង ៥ គីឡូម៉ែត្រ។
  • ទី៣-៤ វិញ្ញាសាឌូអាត្លុងទាំងផ្នែកបុរស និងនារី មិនកំណត់អាយុ ដោយរត់ប្រណាំង ៥ គីឡូម៉ែត្រ រួចជិះកង់ចម្ងាយ ២០ គីឡូម៉ែត្រ ។ – ចំណែកទី៥-៦ វិញ្ញាសាអាគ័តត្លុង ទាំងផ្នែកបុរស និងនារី មិនកំណត់អាយុ ដោយហែលទឹក ៣៥០ ម៉ែត្រ និងរត់ប្រណាំង ២,៥ គីឡូម៉ែត្រ។

លោកជំទាវ បញ្ជាក់ថា តាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ការប្រគួតជ្រើសរើសជើងឯកឆ្នាំ២០២១នេះ ជាការប្រគួតសម្រិតសម្រាំងចុងក្រោយ ដើម្បីជ្រើសកីឡាករមានសមត្ថភាពចំនួន ១៤រូប ដើម្បីហ្វឹកហាត់ត្រៀមចូលរួមប្រគួតស៊ីហ្គែម ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងជាការត្រៀម កីឡាករសម្រាប់ស៊ីហ្គែមឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលសិទ្ធធ្វេីជាម្ចាស់ផ្ទះ ក្នុងនោះខេត្តកែប ក៏ជាខេត្ត គោលដៅ ក្នុងការត្រៀមជាម្ចាស់ផ្ទះ សម្រាប់វិញ្ញាសារ កីឡាទ្រីយ៉ាត្លុង ផងដែរ ។
ថ្លែងបើកព្រឹត្តិការណ៍ប្រគួតកីឡាទ្រីយ៉ាត្លុង ជ្រើសរើសជើងឯកប្រចាំឆ្នា២០២១ នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត កែប បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះធ្វើឡើង ស្របពេលដែល រាជរដ្ឋាភិបាល សម្រេចបើកដំណើការប្រទេសឡើងវិញជាបណ្តើៗ លើគ្រប់វិស័យ ។ ឯកឧត្តម កត់សំគាល់ឃេីញថា ដោយភាពជោគជ័យ នៃនយោបាយស្រោចវ៉ាក់សាំរបស់រាជរដ្ឋាភិបាល ក៏ដូចយន្តការនៃគ្រប់គ្រង និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលដំណើរការប្រកបដោយប្រសិទ្ធភាព ទើបយើងមានឱកាសក្នុងការ ជួបជុំអភិវឌ្ឍន៍សមត្ថភាព ពិសេសចូលរួមក្នុងព្រឹត្តិការណ៍ប្រគួតកីឡាដូចពេលនេះ។ ជាមួយគ្នានេះឯកឧត្តម អភិបាលខេត្ត ក៏បានសំដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានជ្រើសរើសខេត្តកែប ជាខេត្តគោលដៅទីមួយ ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គែម លើវិញ្ញាសារ ទ្រីយ៉ាត្លុង នាឆ្នាំ២០២៣ និងអរគុណសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែយកខេត្តកែប ប្រារព្ធព្រឹត្តិការណ៍ប្រគួតកីឡាថ្នាក់ជាតិ ដែលនេះធ្វើអោយប្អូនៗ ក្មួយៗ បានសម្របខ្លួនជាមួយទីតាំង នៃការប្រគួតប្រជែងស៊ីហ្គែមនាពេលខាងមុខ។ ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្តកែប ក៏បានណែនាំដល់កីឡាករ កីឡាការិនី ខិតខំសំរួចឆន្ទះ បញ្ចេញ ឱ្យអស់សមត្ថភាព និងកំលាំងកាយចិត្ត ដណ្តើមយកមេដាយ ប្រកបដោយយុត្តិធម៌ គោរពតាមលក្ខន្តិក:នៃការប្រគួត ៕ Sila Sarin

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner