បញ្ចុះបឋមសិលា សុំម្ចាស់ទឹកម្ចាស់ដី សាងសង មហាកុដិបន្ទាប់ពីជម្ងឺកូវីដ-១៩ បានស្ងប់ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ គណៈកម្មាការអាចារ្យ និងពុទ្ធបរិស័ទ្ធនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានមូលមតិគ្នា រៀបចំពិធី បញ្ចុះបឋមសិលា សុំម្ចាស់ទឹកម្ចាស់ដី សាងសង់ មហាកុដ្ឋិ ចំនួន ៤ខ្នង និងសមិទ្ធផលមួយចំនួនទៀត នៅក្នងវត្តរតនារាម (ហៅវត្តផ្សារកណ្ដាល) កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២១ ។

ពិធីបញ្ចុះបឋមសិលា  សាងសង់  មហាកុដ្ឋិ  ចំនួន ៤ខ្នង និងសមិទ្ធផលមួយចំនួនទៀត នៅក្នងវត្តរតនារាមនេះ មានការអញ្ជេីញចូលរួមពីសំណាក់ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រះសិរីរក្ខិតវង្ស តែម ម៉ាច ព្រះចៅអធិកាវត្តរតនារាម(ផ្សាកណ្ដាល) និងជាព្រះរាជាគណៈថ្នាក់កិតិយស និងជាទីប្រឹក្សាសម្ដេចព្រះមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចសង្ឃរាជមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ។ 

លោកអាចារ្យ ប្រាក់ សុភ៍ត អនុប្រធានមន្ទូីរធម្មការនិងកិច្ចការសាសនាខេត្តបន្ទាយមានជ័យបានរៀបចំពិធីបែបសសនាដោយមានគ្រឿងសាការៈ ក្នុងពិធីបួងសួងក្រុងពលី ថ្វាយគ្រឿងសការ ដល់ពពួកទេវតា ដើម្បីសុំសេចក្ដីសុខសប្បាយ ក្នុងពេលសាងសង់ ។ 

ព្រះសិរីរក្ខិតវង្ស តែម ម៉ាច ព្រះចៅអធិកាវត្តរតនារាម(ផ្សាកណ្ដាល) មានសង្ឃដីការថា  ដោយបានការចូលរួមពីអាជ្ញាធគ្រប់ជាន់ថ្នាក់ ពិសេសរដ្ឋបាលក្រុងប៉ោយប៉ែត រួមទាំងពុទ្ធបរិស័ទ្ធផងនោះ កុដិចាស់ទ្រុឌទ្រោម លិចទឹកក្នុងរដូវវស្សា ត្រូវបានរុះរើចេញ ចាក់ដីបំពេញទីធ្លា ព្រមទាំងរៀបចំពិធី បញ្ចុះបឋមសិលា  សុំម្ចាស់ទឹកម្ចាស់ដី  សាងសង មហាកុដិនាពេលនេះ ។ 

 ព្រះសិរីរក្ខិតវង្ស តែម ម៉ាច មានសង្ឃដីការបន្តថា ក្រៅពីមហាកុដិ ក្នុងទីធ្លាវត្តក៏មានការកសាងបន្ថែមនូវសាលាពុទ្ធិកបឋមសិក្សា (សាលាបាលី)មានទំហំ ២០ម៉ែត្រគុណនិង ១២ម៉ែត្រកំពស់ ៣ជាន់ របងក្បាច់កងចក្រជុំវិញវត្តប្រវែង ៤០០ម៉ែត្រ ស្រះមុជ្ជលិន ទីបច្ឆា ផ្លូវបេតុង ១៧០ម៉ែត្រគុណ និង ៨ម៉ែត្រ ចាក់ដីបន្ថែមក្នុងទីធ្លាវត្ត កសាងក្លោងទ្វារទាំង ៤ទិស និងព្រះពុទ្ធរូប ៥ព្រះអង្គ និងសមិទ្ធផលសាសនាជាច្រើនទៀត ។ 

ព្រះចៅអធិកា បានផ្សព្វផ្សាយនិងបិណ្ឌបាតដល់ញាតិញោមពុទ្ធបរិស័ទ្ធទាំងក្នុងនិងក្រៅប្រទេសគ្រប់ៗរូបចូលរួមចាប់មគ្គផលតម្កល់ក្នុងព្រះពុុទ្ធសាសនាទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ។ 

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តមានប្រសាសន៍ថា ស្របតាមការអភិវឌ្ឍន៍រីកចម្រើនប្រទេសជាតិ វិស័យពុទ្ធចក្រ ក៏ដូចអាណាចក្រ បាននិងកំពុងអភិវឌ្ឍន៍ ពិសេសពិធី បញ្ចុះបឋមសិលា  សុំម្ចាស់ទឹកម្ចាស់ដី  សាងសង់មហាកុដ្ឋិ  និងសមិទ្ធផលជាច្រើនទៀតក្នុងវត្តរតនារាម (ផ្សាកណ្ដាល) អាចប្រែក្លាយជារម្មណីដ្ឋានបែបសាសនា និងជាថ្នាលបណ្ដុះពុទ្ធិដល់ នេនគ្រប់ព្រះអង្គដែលបានចូលមកសិក្សាព្រះធម៏ ក្នុងទីអារាម ១នេះ ៕ ដោយ ៖ ឃិន គន្ធា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner