ញៀន​ជាង​១៤០០ ​គីឡូ ត្រូវបានកម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទ​ល្មើស​​គ្រឿង​ញៀន បង្រ្កាបជា​ទ្រង់ទ្រាយ​ធំ​ ​ក្នុង​ក្រុមហ៊ុន (​ហ្វា​ម​អេ​ស៊ា​ង​.​ក​) រោងចក្រ​ផលិត​ដំណាប់​ស្វាយ​មួយ​កន្លែង ស្ថិត​ក្នុងខេត្ត​កំពង់ស្ពឺ

កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​.​ញៀន នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២១​ បាន​ចុះ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្ត​ព្រះ​សីហ​នុ និង​រាជធានី​ភ្នំពេញ បើក​យុទ្ធនាការ ប្រតិបត្តិការ​បង្ក្រាប​ករណី​កែ​ច្នៃ​គ្រឿង​.​ញៀន​ជា​ទ្រង់ទ្រាយ​ធំ​មួយ​មិន​ធ្លាប់​មាន ​ក្នុង​ក្រុមហ៊ុន (​ហ្វា​ម​អេ​ស៊ា​ង​.​ក​) រោងចក្រ​ផលិត​ដំណាប់​ស្វាយ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។   ក្នុងនោះក៏មានការ​ប៉ះទង្គិច​គ្នា​នៅ​ផ្លូវជាតិ​លេខ​៤ ខណៈ​ឈ្មួញ​គ្រឿង​.​ញៀន​កំពុងដឹក​គ្រឿង​.​ញៀន​ជា​ច្រើន​ឆ្ពោះទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ។

តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​បន្ត​ទៀត​ថា ការ​បង្ក្រាប​នោះ កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​.​ញឿ​ន​ជា​ម្ចាស់​ករណី ដោយ​មានការ​ចូលរួម​សហការ​ជាមួយ​នគរបាល​ខេត្ត និង​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​ផង​ដែរ ។

ប្រភព​ព័ត៌មាន​មិន​ទាន់​ផ្លូវការ ​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នោះ កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​.​ញៀន បាន​ផ្ទុះអាវុធ ដើម្បី​ទប់ទល់​ជាមួយ​ការ​បាញ់ប្រហារ​ពី​សំណាក់​ឈ្មួញ​គ្រឿង​.​ញៀន​មក​លើ​សមត្ថកិច្ច នៅ​ត្រង់​ចំណុច​លើ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ បណ្តាល​ឲ្យ​ឧក្រិដ្ឋជន​ដែល​គេ​សង្ស័យ​ថា ជា​ជនជាតិ​ចិន​ម្នាក់ ត្រូវ​គ្រាប់​ស្លា​ប់​នៅ​នឹង​កន្លែង និង​ម្នាក់​ត្រូវ​ចាប់ខ្លួន ជាមួយ​រថយន្ត​១​គ្រឿង ។

ក្នុង​នោះ​សមត្ថកិច្ច​បាន​ធ្វើការ​រឹបអូស​ថ្នាំ​.​ញៀន​ប្រភេទ (​កេ​តា​មីន​) ជាង​១៤០០​គីឡូក្រាម ដែល​ឧក្រិដ្ឋជន​បាន​ផលិត និង​កែ​ច្នៃ​នៅ​ក្នុង​រោងចក្រ​ផលិត​ដំណាប់​ស្វាយ របស់​ក្រុមហ៊ុន​ចិន​មួយ​នោះ ។

ប្រតិបត្តិការ​បង្ក្រាបបានគ្រឿងញៀនជាង១៤០០ គីឡូក្រាម ត្រូវបានធ្វើឡើង ក្រោមការដឹកនាំបញ្ជាពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងការចុះដឹកនាំផ្ទាល់ដោយ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

សមត្ថកិច្ច បានបន្តទៅឆែកឆេរទីតាំងកែច្នៃនៅចំណុច ភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ ស្ពឺ។ ដែលជាលទ្ធផល គឺបាន ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ក្នុងនោះរួមមាន ១-ឈ្មោះ LEE TSUNG HAN អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិ ចិន តៃវ៉ាន់(ស្លាប់) ២-ឈ្មោះ LY POHAN ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ចិន តៃវ៉ាន់ (អ្នកបើកបរដឹកគ្រឿងញៀន) និង ៣-ឈ្មោះ LY POHAN ភេទ ៤៧ ប្រុស ជនជាតិ ចិនតៃវ៉ាន់(មេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿងញៀន)។ ជាមួយគ្នានោះសមត្ថកិច្ចក៏រឹបអូសបានវត្ថុតាង ដែលចាប់យកបានរួមមាន៖ -ម្សៅសសង្ស័យ កេតាមីន(KE- TAMIN)ចំនួន ៧៤ការ៉ុង ក្នុង១ការ៉ុង ២០កញ្ចប់ធំ ស្មើប្រមាណ ១៤៨០គីឡូក្រាម ទាំងសំបក។ -អាវុធខ្លី ម៉ាក់ K៥៤ ១ដើម -រថយន្ត ២គ្រឿង -សារធាតុគីមីនិងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner