មុត ចន្ថា ទម្លាយ​រឿងអាស្រូវ សម រង្ស៊ី និងបក្ខពួក​ពីរ​នាក់​ដែល​កិបកេង​ប្រាក់​រាប់លាន​ដុល្លារ​ពី​គម្រោង​បោកប្រាស់

ភ្នំពេញ​៖​ រឿងអាស្រូវ​នៃ​អំពើ​ទុច្ចរិត​ទាំង​នយោបាយ​ និង​លុយកាក់​ដែល​ប្រព្រឹត្ត​ដោយទណ្ឌិត សម រង្ស៊ី និងបក្ខពួក​ជំនិត​ពីរ​នាក់​ទៀត​ ត្រូវបាន​​លាត​ត្រ​ដា​ង​បន្ថែម ​ដែល​ក្នុងនេះ​មាន​ទឹកប្រាក់​រហូត​រាប់​លាន​ដុល្លារ​។​

លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១៣ ​ខែធ្នូ​ ឆ្នាំ​២០២១​នេះ ​លោក មុត ចន្ថា ដែល​អតីតមន្ត្រី​ជាន់ខ្ពស់​មួយរូប​នៃ​អតីត​គណបក្សសង្គ្រោះ​ជាតិ​បានសរសេរថា​ មេដឹកនាំ​នយោបាយ​ទុច្ចរិត ​និង​ពុករលួយ​ដែល​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​លុយ​មូលនិធិ​គម្រោង​ទូរទស្សន៍​ព្រះអាទិត្យ​ជិត១​លាន​ដុល្លារ​, លុយ​គម្រោង​មាតុភូមិនិវត្តន៍​លើក​ទី​១ ថ្ងៃ​៩​វិច្ឆិកា​២០១៩ និង​គម្រោង​មាតុភូមិនិវត្តន៍ លើក​ទី​២ ថ្ងៃ​៤​ឧសភា​២០២១ ជាង៥០​ម៉ឺន​ដុល្លារ និង​លុយ​លក់​ប័ណ្ណ​នាឡិកាដៃ​កាស្យូ​ជាង២០​ម៉ឺន​ដុល្លារ ព្រមទាំង​លុយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រាប់សែន​ដុល្លារ​។

​លោក ​មុត ចន្ថា បន្តថា ជន​ដែល​កំពុង​ជាប់​សង្ស័យ​ក្នុង​អំពើ​ទុច្ចរិត​កេងប្រវ័ញ្ច​លុយ​ទាំងនេះ រួមមានៈ លោក សម រ​ង្ស៊ី, លោក យឹម សុវណ្ណ និងលោក គី វណ្ណដា​រ៉ា។

​លោក ​មុត ចន្ថា បានបញ្ជាក់​នៅ​ចុងបញ្ចប់​នៃ​សំណេរ​ថា “​កុំ​តាំងខ្លួន​ជា​មនុស្ស​ស្អាតស្អំ​ប្រើ​ម្រាមដៃ​ចង្អុល​ចោទ​ដាក់​គេ​ថា​ ជន​ពុករលួយ តាមពិត​ខ្លួនឯង​ និង​គូកន​កំពុង​ជាប់​បទ​សង្ស័យ​យ៉ាងធ្ងន់ធ្ងរ​ពី​អំពើ​ទុច្ចរិត​កេង​ប្រ​វ័​ញ្ច​លួច​លុយ​រាប់លាន​ដុល្លារ​។​ ​

ជនជាប់សង្ស័យ​ក្នុង​អំពើ​ទុច្ចរិត​កេងប្រវ័ញ្ច​​លុយ​ខាងលើ ត្រូវតែ​បង្វែរ​លុយ​មកវិញ ឬត្រូវ​ប្រឈម​នឹង​បណ្តឹង​ព្រហ្មទណ្ឌ រួមទាំង​បក្សនយោបាយ​ដែល​ខ្លួន​គាំទ្រ​ទាំង​នយោបាយ និង​ទាំង​ហិរញ្ញវត្ថុ​៕

ដោយៈ​ពល​ជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner