សារលិខិតគោរពជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសជយមង្គលអាយុវឌ្ឍនាគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដ៏ប្រសើរថ្លៃថ្លាខាងមុខនេះ នាងខ្ញុំតំណាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទាំងអស់ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងក្នុងនាមនាងខ្ញុំផ្ទាល់ សូមសម្ដែងនូវ កតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបាន លះបង់អស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួន ក្នុងការបំពេញបេសកកម្មដ៏មមាញឹកក្នុងវិស័យមនុស្សធម៌ សង្គមកិច្ច វប្បធម៌ អប់រំ និងសាសនា ជាពិសេសបានស្ថាបនាមណ្ឌលថែរក្សាកុមារកំព្រា និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ នានាជាច្រើន សំដៅលើកកម្ពស់សុខុមាលភាពស្ត្រី និងកុមារ ព្រមទាំងការផ្តល់ជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់ក្នុងការគាំពារស្តី និងទារកក្នុងពេលមានគភ៌រហូតដល់សម្រាលមាតុភាព។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner