ប្រធាធិបតីអាហ្វ្រិកខាងត្បូងធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ចូហេនណេសបឺក៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa មានវ័យ ៦៩ឆ្នាំបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩នៅក្នុងថ្ងៃអាទិត្យម្សិលមិញនេះ និងកំពុងទទួលការព្យាបាលរោគសញ្ញាកម្រិតស្រាល។

បើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោ Ramaphosa ចាប់ផ្តើមមិនស្រួលខ្លួន បន្ទាប់ពីបានចាកចេញពីពិធីគោរពវិញ្ញាណក្ខន្ធដល់អតីតអនុប្រធានាធិបតី FW de Klerk ក្នុងទីក្រុង Cape Town នៅព្រឹកថ្ងៃអាទិត្យម្សិលមិញ។ សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា លោកប្រធានាធិបតី ដែលបានចាក់វ៉ាក់សាំងពេញលេញហើយនោះ បាននិងកំពុងធ្វើចត្តាឡីស័កក្នុងទីក្រុង Cape Town ហើយបានផ្ទេរការទទួលខុសត្រូវទាំងអស់ទៅអោយអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក David Mabuza ចាប់ពីសប្តាហ៍ក្រោយនេះ។ យ៉ាងណាមិញ លោក Ramaphosa បានស្ថិតក្នុងស្ថានភាពល្អប្រសើរ ហើយកំពុងត្រូវបានត្រួតពិនិត្យដោយពេទ្យទាហានអាហ្វ្រិកខាងត្បូង។

សូមជម្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ការផ្ទុះឡើងទូទាំងប្រទេសដែលត្រូវបានគេជឿថា មានជាប់ពាក់ព័ន្ធនឹងវីរុសកូវីដបំប្លែងថ្មី អូមីក្រុង នោះ បាននិងកំពុងចម្លងដល់មនុស្សប្រហែល ២ម៉ឺននាក់នាក់ក្នុងមួយថ្ងៃ។ ជាមួយគ្នានេះ អ្នកវិទ្យាសាស្ត្រអាហ្រ្វិកខាងត្បូងនៅមិនទាន់មើលឃើញសញ្ញាថា វីរុសបំប្លែងថ្មីនេះអាចបណ្តាលឱ្យអ្នកឆ្លងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនោះទេ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner