លោក ពូទីន៖ រុស្ស៊ីកំពុងឈានមុខគេផ្នែកបច្ចេកវិទ្យា​មីស៊ីល​ល្បឿន​លឿន​ជាង​សំឡេង

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីគឺជាប្រទេសនាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាមីស៊ីលលឿនជាងសំឡេង ហើយនៅពេលដែលប្រទេសផ្សេងទៀតតាមទាន់ ខ្លួនទំនងជាមានបច្ចេកវិទ្យាអភិវឌ្ឍន៍ ដើម្បីទប់ទល់នឹងអាវុធថ្មីទាំងនេះ។

រុស្ស៊ី និង​សហរដ្ឋ​​អាមេរិក​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា​ពី​ចំនួន​​ក្បាល​គ្រាប់ និងនាវា​ផ្ទុក​អាវុធ។ ប៉ុន្តែ​នៅ​ក្នុង​ការ​អភិវឌ្ឍ​​កម្រិត​ខ្ពស់​ យើង​ពិត​ណាស់​ឈាន​មុខ​គេ។ នេះបើតាមលោក​ ពូទីន ​ថ្លែងនៅ​ក្នុង​វីដេអូ​​​អត្ថាធិប្បាយ​មួយ​មាន​ចំណង​ជើងថា ​«រុស្ស៊ី ប្រវត្តិ​សាស្ត្រ​ថ្មី»​ ដែល​បាន​ចាក់​ផ្សាយ​កាល​ពី​ថ្ងៃអាទិត្យម្សិលមិញ។  លោក ពូទីន ​​បន្ថែម​ថា រុស្ស៊ី​ក៏​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​១​​ក្នុង​ពិភព​លោក​ដែរ អំពីទំហំ​នៃ​ការ​ធ្វើ​ទំនើប​កម្ម​នៃ​អាវុធ​ចាស់​ៗ​របស់​ខ្លួន ហើយថា នាពេល​អនាគត ប្រទេស​មហា​អំណាច​ផ្សេង​ៗ នឹង​មាន​បច្ចេកវិទ្យា​មីស៊ីល​ល្បឿន​លឿន​ជាង​សំឡេង​ដូច​គ្នា។ នៅ​ពេល​ពួក​គេ​មាន​​អាវុធ​នេះ វាទំនង​ជា​នឹង​មាន​ការ​ប្រកួត​ប្រជែង​អាវុធ​កម្រិត​ខ្ពស់។

សូមរំលឹកផងដែរថា កាលពីខែមុន ប្រធានាធិបតីរុស្ស៊ីរូបនេះ​បាន​និយាយថា ការ​ធ្វើ​តេស្ត​កាំជ្រូច​នាវា​ល្បឿន​លឿន​ជាង​សំឡេង Zircon របស់​រុស្ស៊ី​ជិត​រួច​រាល់​ហើយ ហើយ​នឹង​បញ្ជូន​ទៅ​កង​ទ័ព​ជើង​ទឹក​នា​ដើម​ឆ្នាំ​២០២២។ ទន្ទឹមនេះ អ្នកជំនាញលោកខាងលិចមួយចំនួនបានចោទសួរថាតើអាវុធជំនាន់ថ្មីរបស់រុស្ស៊ីមានភាពជឿនលឿនកម្រិតណា ខណៈពេលដែលទទួលស្គាល់ថាការរួមបញ្ចូលគ្នានៃល្បឿន ភាពបត់បែន និងរយៈកម្ពស់នៃមីស៊ីលលឿនជាងសំឡេង ធ្វើឱ្យពួកគេពិបាកក្នុងការតាមដាន និងស្ទាក់ចាប់៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner